크레딧
실연 아티스트
នាង គន្ធា
실연자
작곡 및 작사
Khemarak Sereymun
작곡가
លោក នីកូ
작곡가
ខេមរៈ ភារុណ
송라이터
가사
ដងសន្ទួច បងអង្គុយស្ទួចហ្វូងត្រី
អូនគង់លួច កួចរំពែ
សម្រស់ចរណៃស្រស់ស្រទន់
អូនឃ្វាលក្របី សំណាងជួបថ្លៃ
ប្រុសមានមន្ត ឲ្យបេះដូងអារម្មណ៍ធេងធោង
ជួបស្នេហ៍ដំបូង ញ័រសព្វកាយ
ដូចភ្លៀងជន់ លិចស្រែ លិចភូមិ បងអើយ!
សូររងំហ៊ីងយំឆ្លងឆ្លើយ
សន្ទួងដង្ហោយ ភ្លៀងប្រណី
ក្លិនផ្កាស្រុកស្រែដូចមានមេ សែនប្រពៃ
ដុះពីភក់តែឈ្មោះថ្លាថ្លែ
ឬកពាចរណៃដូចសួគា៏
បងអើយ! សូមឆ្លើយនឹងស្រីម្នាក់នេះ
ដែលលួចស្នេហ៍ពៅឆវី
ពឹងព្រះពាយនិយាយសាសង
ថាចិតអូនពិតស្នេហ៍ពេញបេះដូង
ប្រាប់ថ្លៃយល់ផង
ដឹងទេនួនល្អងអូនលួចស្នេហ៍
សារបេះដូងផ្ញើតាមក្តាមខ្យងឆ្លងទៅ សុំ
បើកទ្វារបេះដូងពៅ
ស្នេហ៍ស្រីខ្លៅជ្រៅណាស់ស្ងួន
មែនអូនស្មោះពិត
គ្មានចិត្តនឹងក្បត់ប្រុសនួន
ក្រមែនពិត តែចិត្តខ្លួន
ត្រូវត្រង់ក្បួន បងស្នេហ៍មិនខុស
Written by: Khemarak Sereymun, ខេមរៈ ភារុណ, លោក នីកូ