크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
Sinn Sisamouth
작사가 겸 작곡가
Svay Sam Eua
작사가 겸 작곡가
프로덕션 및 엔지니어링
Sinn Sisamouth
프로듀서
The CVMA Inc
프로듀서
가사
បងពេញចិត្តនឹងពេកអូនក្រៃ
នឹងរកអ្វី នឹងរកអ្វី
ប្រដូចមិនបាន
រូបសម្ផស្សល្អស្រស់ចំណាន
ពិតជាទានបានមកពីទេពសួគ៌ា
រាត្រីអឺយ! រាត្រីជីវិត
នាំដួងចិត្ត នាំដួងចិត្ត
ខ្ញុំនិងពុំងា
ឱ្យភ្លេចទុក្ខនៅក្នុងលោកា
ហើយសច្ចា
ថាគ្មានពេលនឹងភ្លេចឡើយ
ពេលទាបភ្លឺកាន់តែឈានមក
មកនាំយក
ឆវីពីទ្រូងបងហើយ
កុំភ្លេចបងណាព្រលឹងអឺយ!
ទីនេះហើយ
ដែលរៀមធ្លាប់រង់ចាំស្រី
អាសូរផងណាព្រលឹងចិត្ត
សូមអាណិត សូមអាណិត
កុំភ្លេចសំដី
ពាក្យអូនថាវិលមកជាថ្មី
ផ្តល់ភក្តី
ស្រីកុំបំភ្លេចចោលឡើយ
ពេលទាបភ្លឺកាន់តែឈានមក
មកនាំយក
ឆវីពីទ្រូងបងហើយ
កុំភ្លេចបងណាព្រលឹងអឺយ!
ទីនេះហើយ
ដែលរៀមធ្លាប់រង់ចាំស្រី
អាសូរផងណាព្រលឹងចិត្ត
សូមអាណិត សូមអាណិត
កុំភ្លេចសំដី
ពាក្យអូនថាវិលមកជាថ្មី
ផ្តល់ភក្តី
ស្រីកុំបំភ្លេចចោលឡើយ
Written by: Sinn Sisamouth, Svay Sam Eua

