제공

크레딧

실연 아티스트
Huoy Meas
Huoy Meas
실연자
작곡 및 작사
Kim Sam Ell
Kim Sam Ell
작곡가
프로덕션 및 엔지니어링
The CVMA Inc
The CVMA Inc
프로듀서

가사

បេះចិត្តខ្ញុំចុះបើប្រុសប្រាថ្នា
តែសូមមេត្តាកុំធ្វើទារុណ
ខ្លាចតែចិត្តបងប៉ុនប៉ងលោភលន់
គយគន់រំពៃទៅរកថ្មីទៀត
បេះចិត្តខ្ញុំចុះបើប្រុសមេត្តា
តែសូមរក្សាកុំឱ្យអូនឃ្លាត
រស់នៅឯកាចិន្ដាចង្អៀត
រវាតឃ្លាតចាកពីស្នេហ៍សុខសាន្ត
រូបអូនដូចជាបុប្ផា
ដែលគេបេះបាន
បើគេថ្នាក់ថ្នមក៏បានសុខសាន្ត
បើគេរំខានគេច្រានចោលទៅ
បេះចិត្តខ្ញុំចុះបើប្រុសស្មោះស
ចិត្តអូនត្រេកអរនឹងការរស់នៅ
ជីវិតអូនមួយបើរោយហ្មងសៅ
ស្លាប់ទៅជាជាងរស់នៅមានពៀរ
Written by: Kim Sam Ell
instagramSharePathic_arrow_out