가사
ទឹកភ្នែកជាឈាម សង្គ្រាមភក្ដី
ការពាររដ្ឋថ្មី ប្រាំបួនតុលា
ប្រាំឆ្នាំមកហើយ ទមិឡវាយប្រហារ
បំបែកខេមរា បង្កើតកលិយុគ
រាស្រ្ដខ្មែរខ្មាំងកៀរ ពីស្រុកចូលព្រៃ
វាប្រើយប់ថ្ងៃ ពុំមានរើសមុខអើយ
ព្រះសង្ឃវាប្រើ ស្មើមនុស្សជាប់គុក
ខ្មែរអ្ហើយរងទុក្ខ រស់គ្មានសេរី
រតនៈគិរី ក្រុងសែនមនោរម្យ
ទឹកភ្នែកខ្មែរយំ យំស្ដាយអើយទឹកដី
ក្រចេះស្ទឹងត្រែង ខេត្តត្បែងមានជ័យ
រៀមរស់ក្រោមដៃ ទមិឡពេជ្ឈឃាត
បងប្អូនខ្មែរអ្ហើយ រួបរួមចចារ
ស្របតាមអង្គការ សហប្រជាជាតិអើយ
ដោះស្រាយរឿងយើង រកសន្តិភាព
ឈប់បាញ់ពិឃាត ជាតិខ្មែរដូចគ្នា
រតនៈគិរី ក្រុងសែនមនោរម្យ
ទឹកភ្នែកខ្មែរយំ យំស្ដាយអើយទឹកដី
ក្រចេះស្ទឹងត្រែង ខេត្តត្បែងមានជ័យ
រៀមរស់ក្រោមដៃ ទមិឡពេជ្ឈឃាត
បងប្អូនខ្មែរអ្ហើយ រួបរួមចចារ
ស្របតាមអង្គការ សហប្រជាជាតិអើយ
ដោះស្រាយរឿង យើងរកសន្តិភាព
ឈប់បាញ់ពិឃាត ជាតិខ្មែរដូចគ្នា
Written by: Sos Math


