크레딧

실연 아티스트
Sos Math
Sos Math
실연자
작곡 및 작사
Sos Math
Sos Math
작곡가
프로덕션 및 엔지니어링
The CVMA Inc
The CVMA Inc
프로듀서

가사

ផ្ញើកងចងដៃស្រីថ្លៃស្នេហាអើយ
តាមពាក្យអូនទារបងមិនហ៊ានខាន
ទោះក្រដល់ថ្នាក់ បុណ្យស័ក្ដិជាស្មៀន
ខំរកឱ្យបានផ្ញើជូនស្រីថ្លៃ
បើអូនយល់ថាកងជាដួងចិត្តអើយ
តំណាងពាក្យពិតជាកងនិស្ស័យ
ជាញើសជាសាច់ បងប្រឹងរាល់ថ្ងៃ
ពាក់ហើយអាល័យដល់រូបបងផង
បណ្ដាំប៉ុណ្ណឹង គួរដឹងគួរចាំ
មិនបានមួយឆ្នាំអូនប្រែបែរខ្នង
ពេលជួបមុខហើយ ព្រងើយដាក់បង
ត្បូងពេជ្រដាំកង ក៏មិនចេះស្ដី
បើកងវាចាប្រាប់ថាមានម្ចាស់អើយ
ម្ល៉េះអូនកាត់ខ្មាស់ដូចនាងកង្រី
តែផ្ទុយទៅវិញ អូនមានគូថ្មី
បណ្ដើរធ្វើហីឱ្យបងក្អួតឈាម
បណ្ដាំប៉ុណ្ណឹង គួរដឹងគួរចាំ
មិនបានមួយឆ្នាំអូនប្រែបែរខ្នង
ពេលជួបមុខហើយ ព្រងើយដាក់បង
ត្បូងពេជ្រដាំកង ក៏មិនចេះស្ដី
បើកងវាចាប្រាប់ថាមានម្ចាស់អើយ
ម្ល៉េះអូនកាត់ខ្មាស់ដូចនាងកង្រី
តែផ្ទុយទៅវិញ អូនមានគូថ្មី
បណ្ដើរធ្វើហីឱ្យបងក្អួតឈាម
Written by: Sos Math
instagramSharePathic_arrow_out

Loading...