ខាត់ សួស្តី의 상위 곡
크레딧
실연 아티스트
ខាត់ សួស្តី
실연자
작곡 및 작사
សុខ សុធារ័ត្ន
작곡가
សុន រដ្ឋា
송라이터
សេង តារា
송라이터
가사
I.បើសិនបងមិនជួយទាញអូនទុក បែបជ្រុះក្តីសុខ ទៅណាបាត់តាំងពីយូរ ឆ្លងកាត់ព្យុះភ្លៀងក្នុងនាមយើងជាជីវិតគូ មានបងតស៊ូពុះពារហែលឆ្លងជាមួយ
II.អូនជាកែវភ្នែកបងជាវ៉ែនតា ស្រវាំងកាលណា មានជីវាជាជំនួយ ពេលអូនមានទុក្ខមានមុខបងនៅឈរចាំជួយ ទង្វើមួយៗ អូនអស់ក្ដីព្រួយបារម្ភ
R.កុំលែងដៃអូន កុំលែងដៃអូន អាណិតស្រីផង បងកុំធ្វើឱ្យអូនយំ កុំមានអ្នកផ្សេងជំនួសកន្លែងអូនអីអូនសុំ មាសប៉ុនដូងទុំពុំមានតម្លៃស្មើបង
III.កុំចោលអូនណា ពេលអូនចាស់ទៅ បើពេលសក់ស្កូវ ជួយលាបថ្នាំខ្មៅឱ្យផង គ្មានអ្នកផ្សេងណាអាចមកជំនួសតំណែងរូបបង អូនបិទបេះដូង ចុងក្រោយត្រឹមបងតែម្នាក់
Written by: សុខ សុធារ័ត្ន, សុន រដ្ឋា, សេង តារា