크레딧
실연 아티스트
ខេម
실연자
작곡 및 작사
SAK THEARITH
작곡가
ង៉ូវ សុរិន
작사가 겸 작곡가
가사
បងសែនបារម្ភ ម៉ុមទាំងយប់ថ្ងៃ កំពុងពរផ្ទៃ រីងរៃតែម្នាក់ឯង រស់យ៉ាងកម្សត់ អត់ធ្មត់ហួសថ្លែង ទ្រូងប្ដីរែងចំបែង សង្រេងគិតសុខទុក្ខថ្លៃ
អូនជិតគ្រប់ខែ ត្រូវឆ្លងទន្លេ បងគិតរិះរេ រកថ្នាំត្រៀមឲ្យស្រី បងទៅគាស់កាប់ ដេីមថ្នាំក្នុងព្រៃ ពេលអូនសរសៃរខ្ចី ពីសីអូនផឹកថ្នាំខ្មែរ
ឆ្កែខាំជេីងបង ប៉ងការពារកូន កម្សត់តែអូន និងកូនគ្មានបងក្បែរ គ្មានសិទ្ធិការពារ ថ្នាក់ថ្នមមាសមេ ខ្មាសទាំងសត្វឆ្កែ មានសិទ្ធិថែកូន
ប្រពន្ធកម្សត់ ព្រាត់រស់ទីទៃ កូននៅក្នុងផ្ទៃ គ្មានប្ដីជិតថែថួន គ្មានឪពុកម្ដាយ ឆ្ងាយទាំងបងប្អូន បងសែនអាណិតអូន ស្ងួនលំបាកម្នាក់ឯង

Written by: SAK THEARITH, ង៉ូវ សុរិន