크레딧
실연 아티스트
Kai
어쿠스틱 기타
P-Sand
어쿠스틱 기타
작곡 및 작사
In Sanvirakbotra
작사가 겸 작곡가
Engleang Tean
작사가 겸 작곡가
Nou Visal
편곡자
프로덕션 및 엔지니어링
Bun Sophal
녹음 엔지니어
가사
សម្រស់ទឹកភ្នែកអោយអស់
បង្ហូរចេញមកខាងក្រៅ
ហូរចុះមកលាងដំបៅដែលជាំខ្មៅ
នៅក្នុងចិត្ត
ជួបស្នេហាដែលមិនគប្បី
ចាត់ទុកជាសុបិនអាក្រក់
បង្ហូរទឹកភ្នែកអោយអស់ពីទ្រូង
ដែលអួលនែន
អតីតដែលឈឺចាប់ លែងវាទៅចុះ
រឿងរ៉ាវកន្លងហួស កុំសោកស្ដាយ...
ជីវិតអ្នកណាក៏ធ្លាប់ឈឺចាប់
ជួបទុក្ខលំបាក មានគ្រប់ៗគ្នា
ត្រូវរឹងមាំ កុំទទន់តាមទឹកភ្នែក
យំថ្ងៃនេះ គឺដើម្បីថ្ងៃស្អែក
អស់ទឹកភ្នែកមិនមែនបរាជ័យ
ជីវិតយើងនៅមានថ្ងៃស្អែករហូត
ជីវិតយើងមិនស្លាប់នៅថ្ងៃស្អែកទេ...
ក្រោកឡើងដើរបន្ត រឿងអាក្រក់នឹងល្អ
ជារឿងមុនហ្នឹងក្រោយអូនកុំបណ្តោយៗ
អោយការខូចចិត្ត ដឹកនាំលើគំនិត
គិតកាន់តែលិចលង់ផុងកាន់តែជ្រៅ
ខូចចិត្តវាឈឺចាប់ ឈឺក៏វាមិនស្លាប់
ជីវិតគ្រាន់ចង់ប្រាប់ឲ្យអូនរឹងមាំ ជាងមុន
កុំគិតអ្នកដែលទៅ គិតខ្លួនយើងដែលនៅ
ធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ខ្លួនឯង
ទឹកភ្នែកដក់នៅលើ Mascara
ស្រក់ចូលក្នុងកែវស្រា
នរណាទទួលខុសត្រូវ អូហូ....
លាបក្រែមក្រហមឆ្អៅ រ៉ូបវាលខ្នងពណ៌ខ្មៅ
អង្គុយសោកសៅម្នាក់ឯង
បងគ្រាន់តែជាអ្នកដទៃ បានត្រឹមលេងតន្ត្រី
កំដរពីចម្ងាយ អូហូ....
ពាក្យដែលអធិប្បាយ គ្រាន់ចង់អោយអូនរសាយ
ការខ្វល់ខ្វាយក្នុងចិត្ត
ជូតទឹកភ្នែកចេញពីកែវនេត្រា
កុំឲ្យខូចMascara
ដោយសារមនុស្សចិត្តមិនស្មោះ អូហូ....
ហូ...យ៉េ...យ៉េៗៗៗ
ហូ...យ៉េ...យ៉េៗៗៗ
ហូ...យ៉េ...យ៉េៗៗៗ
ជីវិតយើងមិនស្លាប់នៅថ្ងៃស្អែកទេ...
ជីវិតយើងនៅមានថ្ងៃស្អែករហូត...
ជីវិតយើងនៅមានថ្ងៃស្អែកនៅតែល្អស្អាត
Written by: Engleang Tean, In Sanvirakbotra