album cover
បាត់ដំបងមានអ្វីឆ្ងាញ់?
6
Worldwide
បាត់ដំបងមានអ្វីឆ្ងាញ់? werd uitgebracht op 19 augustus 2021 door Cambodian Vintage Music Archive als onderdeel van het album ចម្រៀងរាំវង់វ៉ោយហូរ
album cover
Releasedatum19 augustus 2021
LabelCambodian Vintage Music Archive
Melodische kwaliteit
Akoestiek
Valence
Dansbaarheid
Energie
BPM128

Credits

Songteksten

បាត់ដំបង! បាត់ដំបង! មានអ្វីឆ្ញាញ់ទេ?
អូ! មានហូរហែរ មិនខ្វះទេណា!
តើមានអ្វីខ្លះ កែវកនិដ្ឋា?
សូមមេត្តា រៀបរាប់ប្រាប់ផង
សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង
សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង
អរគុណនួនល្អង បងចាំស្តាប់ហើយ
បាត់ដំបង! បាត់ដំបង មានសព្វបែបយ៉ាង
មានមាក់ប្រេង មាក់ប្រាំង
ដូងខ្ទិះនិង ស្វាយខ្ទិះ
មានក្រូចពោធិ៍សាត់ ផ្អែមឆ្ញាញ់ពិសេស
ចាំខ្ញុំបេះជូនបងពិសា
អរគុណហើយ! អរគុណហើយ កែវកនិដ្ឋា
អរគុណហើយ! អរគុណហើយ កែវកនិដ្ឋា
ញ៉ាំពីរនាក់ណា ទើបបងព្រមញ៉ាំ
បាត់ដំបង! បាត់ដំបង! មានផ្អកត្រីប្រៃ
អូ! ផ្ទាប់អម្ពិលខ្ចី ឆ្ញាញ់ណាស់ព្រលឹង!
លក់នៅឯណា?
អូ! នៅឯភូមិស្នឹង!
បើអ៊ីចឹង យើងនាំគ្នាទៅ
យើងកាត់តាមផ្លូវភ្នំសំពៅ
យើងកាត់តាមផ្លូវភ្នំសំពៅ
រួចហើយហួសទៅ លេងបប៉ៃលិន
ប៉ៃលិន! ប៉ៃលិន! មើលផ្លែធុរេន
អូ! ក្រអូបមែនទែន ឆ្ញាញ់ណាស់ណាម៉ុម
ឯផ្លែសាវម៉ាវ ផ្អែមដូចទឹកឃ្មុំ
ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ
ឱ! ប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ!
ឱ! ប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ!
បងលែងចង់ទៅ ភ្នំពេញវិញហើយ
ប៉ៃលិន! ប៉ៃលិន! មើលផ្លែធុរេន
អូ! ក្រអូបមែនទែន ឆ្ញាញ់ណាស់ណាម៉ុម
ឯផ្លែសាវម៉ាវ ផ្អែមដូចទឹកឃ្មុំ
ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ
ឱ! ប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ!
ឱ! ប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ!
បងលែងចង់ទៅ ភ្នំពេញវិញហើយ
instagramSharePathic_arrow_out

Loading...