Credits
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
គឹមសំអែល និង សុីនសុីសាមុត
Songwriter
Songteksten
កោតចិត្ត ម៉្លេះទេ
កោតចិត្ត ប្រុសស្នេហ៍
ហ៊ានក្រឡាស់ប្រែ ចិន្ដា
ឱ្យអូនខ្លោចផ្សា អឺអឺអឺងអឺយ
ដោយសារ ប្រុសថ្លៃអឺយ
អឺយឱ្យអូនខ្លោចផ្សា
អឺអឺងអឺយ ដោយសារ ប្រុសថ្លៃ
អូនខុស យ៉ាងណា?
បានជា ជីវ៉ា
ដាច់ចិត្តរៀបការគូថ្មី
គួរតែប្រុសថ្លៃ អឺអឺអឺងអឺយ
ស្រដីប្រាប់អូនអឺយ
អឺយគួរតែប្រុសថ្លៃ
អឺអឺងអឺយ ស្រដីប្រាប់អូន
អូនខំ ស្រឡាញ់
ពេញជាប់ ក្នុងចិត្ត
ស្រឡាញ់ប្រុសស្និទ្ធ
ជាងជីវិតខ្លួនអឺយ
មិននឹកស្មានថាប្រុសស្ងួន
អឺងអឺយ ស្អប់អូនម្ល៉ឹងសោះ
រងកម្ម រងពៀរ
ឥតគ្រាស្រាកស្រាន្ត
តាំងតែពីបាន
រួមប្រាណនឹងប្រុសអឺយ
តែអូនស៊ូទ្រាំទាំងអស់
អឺងអឺយ គួរប្រុសបងយល់
អស់ហើយក្ដីសុខ
នៅតែក្ដីទុក្ខ
សល់តែឈឺផ្សា
សល់តែទឹកភ្នែក
សម្រាប់លោកា
នេះហើយវាចា
ដែលបងថាស្មោះ
តែណ្ហើយមិនថ្វី!
បើមិនប្រណី
ក៏ស្រេចតែថ្លៃ ទៅចុះ!
អូនស៊ូទ្រាំរស់ អឺអឺអឺងអឺយ
ឈ្មោះជាមេម៉ាយអឺយ
អឺយអូនស៊ូទ្រាំរស់
អឺអឺងអឺយ ឈ្មោះជាមេម៉ាយ
សូមឱ្យប្រុសពៅ
នៅឱ្យបានសុខ
កុំឱ្យស្គាល់ទុក្ខ
រុករានដល់កាយអឺយ
ស្គាល់តែសេក្ដីសប្បាយ
អឺអឺងអឺយ សូមលាឆ្ងាយហើយ
Written by: គឹមសំអែល និង សុីនសុីសាមុត