Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
សុីនសុីសាមុត និង ម៉ាឡៅពី
Songwriter

Songteksten

កុលាបបាត់ដំបងអឺយ!
បងមកវិញហើយ ណាថ្លៃ
ឱ! កុលាប ដែលបង ស្រមៃ
តើថ្លៃនៅទីណាអូន?
បងត្រឡប់មករកពៅ
ដប់ឆ្នាំផុតទៅហើយស្ងួន
អន្ទះសាចង់ជួបមុខអូន
តើអូនល្អយ៉ាងណាទៅស្រី?
បងឮតែគេប្រាប់ថា
ស្រស់ជីវ៉ាអូនល្អឥតបី
អូននាងល្អជាងផ្កាចំប៉ី
សៀមរាបទៀតថ្លៃ
តើមែនឬទេ?
បើសិនរៀមមានវាសនា
បានជួបបុប្ផាម្ចាស់ស្នេហ៍
បងនឹងខំស្រោចទឹកថ្នមថែ
ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត
បងឮតែគេប្រាប់ថា
ស្រស់ជីវ៉ាអូនល្អឥតបី
អូននាងល្អជាងផ្កាចំប៉ី
សៀមរាបទៀតថ្លៃ
តើមែនឬទេ?
បើសិនរៀមមានវាសនា
បានជួបបុប្ផាម្ចាស់ស្នេហ៍
បងនឹងខំស្រោចទឹកថ្នមថែ
ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត
Written by: សុីនសុីសាមុត និង ម៉ាឡៅពី
instagramSharePathic_arrow_out

Loading...