Verschijnt in

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Songwriter

Songteksten

ឱខ្សែទឹកឈូ វាសនាខ្ញុំអើយ យំសោកឥតស្បើយ ចិន្តាមួរហ្មង ទឹកឈូហូរគួច គួចយកទូកក្តោង ដូចជារូបបង រងទឹកនេត្រា ខ្ញុំសូមផ្តែផ្តាំតាមទឹករលក សូមអ្នកនាំយកពាក្យពេចន៍ស្នេហា ទៅប្រាប់ដល់ស្រីដោយក្តីមេត្តា ថាខ្ញុំនេះណាអភ័ព្វកន្លង បើអូនឃ្លាតប្រាណ បានទៅគេហើយ អូនអើយ សូមអូនកុំបំភ្លេចបង នឹករៀមផង នួនល្អងត្រួយហរទ័យ បើអូន ឃ្លាតប្រាណបានទៅគេហើយ អូនអើយ សូមអូនកុំបំភ្លេចបង នឹករៀមផង នួនល្អងត្រួយហរទ័យ មួយឆ្នាំពីរឆ្នាំកន្លងផុតទៅ រៀមចាំមើលពៅ តបតសម្តី ពុំឃើញដំណឹងរៀមស្ទើរនឹងក្ស័យ ពុំគួរស្រីថ្លៃដាច់ក្តីមេត្តា អាសូរទូកក្តោងលិចបាត់ទៅហើយ ដូចស្រស់ត្រើនត្រើយមិនឆ្លើយវាចា ជីវិតជាតិនេះរស់គ្មានខ្លឹមសារ ស្គាល់តែទុក្ខាចិន្តាមួរហ្មង
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out