Topsongs van Sinn Sisamouth
Credits
COMPOSITION & LYRICS
Sin Sisamouth
Songwriter
បទភ្លេង បរទេស
Songwriter
Songteksten
បងឃើញស្រីស្រស់ប្រិមប្រិយពីចម្ងាយ
សក់អន្លាយកែវឆោមឆាយដូចគំនូរ
សាច់ម៉ដ្ឋខៃចិញ្ចើមខ្វង់បើគន់មើលយូរ
ដូចដួងតារា
ដើរជិតបងក្លិននួនល្អងក្រអូបសាយ
ប្រុសទាំងឡាយតែងខ្វល់ខ្វាយមើលភក្ត្រា
កោតសរសើរដំណើរនាងរាងសែនសង្ហា
តារាខ្ញុំអើយ!
ជាតិនេះម្ដេចឡើយខ្ញុំនឹងបានស្រី
មកថ្នមបីបមថ្នាក់ថ្នមលោមកៀកកើយ
បើអូននាងឃើញបងហើយធ្វើព្រងើយ
ឱះ! ឱរាខ្ញុំអឺយសែនទុក្ខាហា៎ស! ហា៎!
តែបើសិនជារូបខ្ញុំមាននិស្ស័យ
នឹងថ្លើមថ្លៃគង់មានថ្ងៃជួបភក្ត្រា
បើបានជួបរៀមផ្ញើកាយលុះសូនសង្ខារ
នឹងតារាហើយ
ជាតិនេះម្ដេចឡើយខ្ញុំនឹងបានស្រី
មកថ្នមបីបមថ្នាក់ថ្នមលោមកៀកកើយ
បើអូននាងឃើញបងហើយធ្វើព្រងើយ
ឱះ! ឱរាខ្ញុំអឺយសែនទុក្ខាហា៎ស! ហា៎!
តែបើសិនជារូបខ្ញុំមាននិស្ស័យ
នឹងថ្លើមថ្លៃគង់មានថ្ងៃជួបភក្ត្រា
បើបានជួបរៀមផ្ញើកាយលុះសូនសង្ខារ
នឹងតារាហើយ
នឹងតារាហើយ
នឹងតារាហើយ
នឹងតារាហើយ
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com