Topsongs van Sinn Sisamouth
Credits
PERFORMING ARTISTS
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Songteksten
ចិត្តបម្រុងចង់តែនឹងសួរ
តែខ្លាចពុំគួរពុំគាប់ចិន្តា
ខ្លាចនាង ប្រកាន់នូវវាចា
នាំអោយចិន្តាចំបែង
ខ្លាចណាស់ពេញណាស់ម្ចាស់ជីវិត
ស៊ូទ្រាំជាំចិត្ត ឥតបីថ្លាថ្លែង
ឱបទុក្ខពរព្រួយ តែម្នាក់ឯង
ចង់ថ្លែង ក្រែងមិនជឿចិត្ត
ចង់ពោលថាស្ម័គ្រ លុះក្សិណក្ស័យ
តែខ្មាសសម្តី ស្រីមាសស្និទ្ធ
ខ្លាចក្រែង មាសឆ្អិនមិនអាណិត
មិនអាសូរចិត្តដែលខ្ញុំគេងគិត
ប៉ុនប៉ងប្រាថ្នា
គិតដូចម្តេច ទៅពៅពន្លក
មេត្តាប្រាប់មកសោះរៀមសង្កា
បើសិន ជាចិត្តឥតមេត្តា
ធ្វើម្តេចវាសនាជាកម្ម
ចង់ពោលថាស្ម័គ្រ លុះក្សិណក្ស័យ
តែខ្មាសសម្តី ស្រីមាសស្និទ្ធ
ខ្លាចក្រែង មាសឆ្អិនមិនអាណិត
មិនអាសូរចិត្តដែលខ្ញុំគេងគិត
ប៉ុនប៉ងប្រាថ្នា
គិតដូចម្តេច ទៅពៅពន្លក
មេត្តាប្រាប់មកសោះរៀមសង្កា
បើសិន ជាចិត្ត ឥតមេត្តា
ធ្វើម្តេច វាសនា ជាកម្ម
ធ្វើម្តេច វាសនា ជាកម្ម
Written by: Sinn Sisamouth