Songteksten
ហឺហឺហឺហឺ!
ហឺហឺហឺហឺ!
ហឺហឺហឺហឺ!
ហឺហឺហឺហឺ!
ហឺហឺហឺហឺ!
ឱភ្លៀងអើយ ឱភ្លៀងអើយរាំងទៅ
រាត្រីកាន់តែជ្រៅ ខ្ញុំនៅតែម្នាក់ឯង
កណ្ដោចកណ្ដែង ចំបែងម្ល៉េះទេ
ហឺហឺហឺហឺ
ឱកូនព្រាបកំព្រា អ្នករងារដូចជារូបខ្ញុំ
កណ្ដូបកណ្ដៀរយំ ស្រមោចទាំងតូចធំ
យំស្ដាយទ្រនំ ព្រោះភ្លៀងលិចអស់
ហឺហឺហឺហឺ
ព្រាត់ហើយ ព្រាត់ហើយ
អស់ហើយអស់ហើយ អស់ហើយ
ម៉ែអើយពុកអើយ បងអើយម្ដេចឡើយ ចោលខ្ញុំកំព្រា
ឈឺចិត្តគ្រប់ពេលវេលា
មនុស្សចិត្តជាមារ ផ្ដន្ទាគ្រួសារខ្ញុំម្ល៉េះ
ឱភ្លៀងអើយ ភ្លៀងស្រក់ហើយដូចទឹកភ្នែកខ្ញុំ
រឿងអ្វីដែលខ្ញុំយំ ខ្ញុំយំគ្រប់ដង្ហើម
នឹកឃើញរឿងដើម ស្រណោះខ្លួនណាស់
ហឺហឺហឺហឺ
តើអាក្រក់អ្វីម៉្លេះ មនុស្សឈ្នានីសនិងមនុស្សដូចគ្នា
សង្ឃឹមលើអ្នកណា មានទេមនុស្សមេត្តា
ឱអនិច្ចា វាសនាខ្ញុំអើយ ហឺហឺហឺហឺ
Written by: Voy Ho