Topsongs van ពុធ មិថុនា
Credits
PERFORMING ARTISTS
ពុធ មិថុនា
Performer
COMPOSITION & LYRICS
ពុធ មិថុនា
Songwriter
Songteksten
ហ៊ូ.... ហ៊ឺម... ហ៊ូ...
យប់នេះសែនស្ងប់ស្ងាត់បាត់ហ្វូងតារា
ខ្យល់បក់នាំភាពឈឺផ្សាជ្រាបចូលកាយា
ប្រាប់ថាអូនភ្លេចបងទៅហើយ
នឹកឃើញគ្រាកន្លងស្នេហ៍ស្នងសន្យាមិនចោលបងឡើយ
ពេលនេះបាត់អូនទៅហើយ
គ្មានចម្លើយ តើត្រាណត្រើយអូននៅទីណា?
ខានលឺសម្លេងសារអូនប្រាប់ថា
មិនត្រូវការអ្នកណាមកជំនួសបង
ហេតុអ្វីរូបអូនចាកចេញមិនឲ្យបងត្រៀមខ្លួន
ចង់ជួបអូនណាស់ នឹកណាស់ នឹករាល់កាយវិការ
ពេលនេះអូននៅទីណា ឬមួយជីវ៉ាមានក្តីសុខនិងគេហើយ
ជួយប្រាប់បងឲ្យច្បាស់ ចង់ដឹងចម្លើយផ្លូវការ
តើគេនោះល្អជាងបងត្រង់ណា ទើបដាច់ចិត្តចោលស្នេហា
អ្នកត្រូវឈឺផ្សា គឺបង
ពេលយប់ងងឹតប្រៀបដូចជីវិតបងដែលរស់គ្មានអូន
ថ្ពាល់បងធ្លាប់តែថើប ពេលនេះច្រមុះអ្នកផ្សេងជំនួសវិញម្តង
បើគេធ្វើមិនល្អដាក់អូន បងនៅចាំទទួលនួនល្អង
ចាត់ទុកថាបងជាមនុស្សថ្មីទៅចុះ
ចង់ជួបអូនណាស់ នឹកណាស់ នឹករាល់កាយវិការ
ពេលនេះអូននៅទីណា ឬមួយជីវ៉ាមានក្តីសុខនិងគេហើយ
ជួយប្រាប់បងឲ្យច្បាស់ ចង់ដឹងចម្លើយផ្លូវការ
តើគេនោះល្អជាងបងត្រង់ណា ទើបដាច់ចិត្តចោលស្នេហា
អ្នកត្រូវឈឺផ្សា គឺបង
Written by: ពុធ មិថុនា