Ros Sereysothea – Najpopularniejsze utwory
Kredyty
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
ខៀវ សុខា
Songwriter
Tekst Utworu
ពេលរលឹមស្រិច ស្រិចបងអើយ
ដំរីចូលដេកអស់ហើយ
ដំរីចូលដេកអស់ហើយ បង
ហេតុអ្វីក៏បាត់នួនល្អង
ឬមួយមានចិត្តគិតប៉ង
លួចរត់ចោលរូបអូន
លែងនៅស្រណោះ
ធ្លាប់ ស្រលាញ់គ្នាច្រើនឆ្នាំហើយ
ហេតុអ្វីបានជាកន្តើយ
កាត់ចិត្តដាច់ព្រងើយ បង
គ្មាននឹកឃើញរឿងដែលបង
ដែលធ្លាប់បីថ្នមត្រកង
ជិះលើខ្នងដំរី នៅលើខ្នងភ្នំ
សូរ សម្លេងស្នែង ល្វើយល្វើយ
បង្កូកហៅបងហើយ
បង្ខំឱ្យបងឆ្លើយ បង
ចិត្តកំព្រាសោយសោក ត្រឡប់រកអូនផង
ឱ្យអូននៅកំព្រា តែម្នាក់ឯង
ពេលរលឹមស្រិច ស្រិចបងអើយ
ដំរីចូលដេកអស់ហើយ
ដំរីចូលដេកអស់ហើយ បង
ហេតុអ្វីក៏បាត់នួនល្អង
ឬមួយមានចិត្តគិតប៉ង
លួចរត់ចោលរូបអូន
លែងនៅស្រណោះ
ធ្លាប់ ស្រលាញ់គ្នាច្រើនឆ្នាំហើយ
ហេតុអ្វីបានជាកន្តើយ
កាត់ចិត្តដាច់ព្រងើយ បង
គ្មាននឹកឃើញរឿងដែលបង
ដែលធ្លាប់បីថ្នមត្រកង
ជិះលើខ្នងដំរី នៅលើខ្នងភ្នំ
សូរ សម្លេងស្នែង ល្វើយល្វើយ
បង្កូកហៅបងហើយ
បង្ខំឱ្យបងឆ្លើយ បង
ចេះក្បត់គ្នាទៅកើត ត្រឡប់រកអូនផង
ឱ្យអូននៅកំព្រា តែម្នាក់ឯង
តែម្នាក់ឯង តែម្នាក់ឯង
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com