Sinn Sisamouth – Najpopularniejsze utwory
Tekst Utworu
ឡា ឡា ឡា ឡា
ឡា ឡា ឡា ឡា
ផ្កាឈូករហង់ រំចង់រាយ
រីករោយស្គុះស្គាយ ពេញគង្គា
ក្លែបក្លិនក្រអូប ជាប់នាសា
គួរឱ្យស្នេហា ពន់ពេកក្រៃ
វាយោជំនោរ បក់រំភើយ
ឱ! ក្លិនផ្កាអឺយ! សូមប្រណី
កុំយាងចោលខ្ញុំ និងម្លប់ព្រៃ
សូមភ្ជាប់និស្ស័យ និងក្លិនហើយ
សង្ឃឹមទុកចុះ ណាប្រុសបង
កុំបីសៅហ្មង ក្នុងចិត្តឡើយ
បើពិតដូចពាក្យ ដែលឆ្លងឆ្លើយ
ជាតិនេះជាតិក្រោយ សូមជួបទៀត
ម្លប់ព្រៃបក្សី ធ្លាប់រស់នៅ
ផុតទុក្ខសោកសៅ ដែលចង្អៀត
យើងរស់សាងឈ្មោះ និងធម្មជាតិ
គ្មានពេលណាឃ្លាត ចោលបានឡើយ
សង្ឃឹមទុកចុះ ណាប្រុសបង
កុំបីសៅហ្មង ក្នុងចិត្តឡើយ
បើពិតដូចពាក្យ ដែលឆ្លងឆ្លើយ
ជាតិនេះជាតិក្រោយ សូមជួបទៀត
ម្លប់ព្រៃបក្សី ធ្លាប់រស់នៅ
ផុតទុក្ខសោកសៅ ដែលចង្អៀត
យើងរស់សាងឈ្មោះ និងធម្មជាតិ
គ្មានពេលណាឃ្លាត ចោលបានឡើយ
Written by: Sisamouth Sinn