album cover
ត្រដក់ស្ពាយយាម
6
Worldwide
Utwór ត្រដក់ស្ពាយយាម został wydany 25 grudnia 2021 przez Cambodian Vintage Music Archive jako część albumu អនុស្សាវរីយ៍ បាត់ដំបង ២
album cover
Data wydania25 grudnia 2021
WytwórniaCambodian Vintage Music Archive
Melodyjność
Akustyczność
Valence
Taneczność
Energia
BPM127

Kredyty

Tekst Utworu

តាដក់ស្ពាយយាម មៀមយំជិតភ្លឺ
បងហៅមិនឮ អូនគេងត្រង់ណា
បងហួចហៅអូន ពួនក្បែរគុម្ពផ្កា
បងឡើងដើមស្លា ជិតបង្អួចស្រី
បងឡើងដើមស្លា ជិតបង្អួចស្រី
យប់នេះបងត្រាប់ តាមសត្វតាដក់
ស្មាបងស្ពាយថ្នក់ ដក់ដាក់ដុំដី
គប់តាមបង្អួច ហួចខ្សឹបដាស់ស្រី
សូមកែវប្រណី ចុះមកជួបបង
សូមកែវប្រណី ចុះមកជួបបង
បងដើរកាត់ភ្លៀង វាងស្រូវសន្ទូង
បេះដូងក្នុងទ្រូង អរផងភ័យផង
ស្កាត់មកថ្មើរណេះ ចង់ជួបនួនល្អង
កែវអើយកែវបង ឬមួយមានគ្នា
កែវអើយកែវបង ឬមួយមានគ្នា
បងសូមផាហ៊ុម រុំប្រាណបន្តិច
ដើម្បីបំភ្លេច សាច់បងរងា
មាន់អូនរងាវ ដូចជួយគោះទ្វារ
រូបបងកំព្រា អាងត្រឹមរូបស្រី
រូបបងកំព្រា អាងត្រឹមរូបស្រី
បងដើរកាត់ភ្លៀង វាងស្រូវសន្ទូង
បេះដូងក្នុងទ្រូង អរផងភ័យផង
ស្កាត់មកថ្មើរណេះ ចង់ជួបនួនល្អង
កែវអើយកែវបង ឬមួយមានគ្នា
កែវអើយកែវបង ឬមួយមានគ្នា
បងសូមផាហ៊ុម រុំប្រាណបន្តិច
ដើម្បីបំភ្លេច សាច់បងរងា
មាន់អូនរងាវ ដូចជួយគោះទ្វារ
រូបបងកំព្រា អាងត្រឹមរូបស្រី
រូបបងកំព្រា អាងត្រឹមរូបស្រី
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...