Sinn Sisamouth – Najpopularniejsze utwory
Tekst Utworu
ស្អែកឡើង បងលា
ឱពុំងា អូននៅឱ្យបានសុខា
បងឃ្លាត ឃ្លាតតែកាយា
ទុកចិន្តាថ្នាក់ថ្នមស្នេហា រាល់ពេលយប់ថ្ងៃ
ស្អែកនេះ បងលាទៅ
ឱស្រីពៅ ចិត្តបងនៅតែភក្តី
កុំស្មាន ថាបងមានថ្មី
ក្នុងលោកិយ មានតែរូបស្រីជាត្រួយសង្ខារ
បងទៅ ដើម្បីរស្មីជីវិត
ស្លាប់រស់ ក៏បងមិនគិតឡើយណា
ស្វែងរក សេចក្តីសុខា
ឱ្យមានខ្លឹមសារ
ជីវិតស្នេហា ទៅអនាគត
កុំយំ ណាចរណៃ
ឱថ្លើមថ្លៃ គូសង្សារសែនកម្សត់
បងវិល វិញតាមកំណត់
ព្រេងមិនព្រាត់ មួយឆ្នាំប្រាកដជាបងវិលវិញ
បងទៅ ដើម្បីរស្មីជីវិត
ស្លាប់រស់ ក៏បងមិនគិតឡើយណា
ស្វែងរក សេចក្តីសុខា
ឱ្យមានខ្លឹមសារ
ជីវិតស្នេហា ទៅអនាគត
កុំយំ ណាចរណៃ
ឱថ្លើមថ្លៃ គូសង្សារសែនកម្សត់
បងវិល វិញតាមកំណត់
ព្រេងមិនព្រាត់ មួយឆ្នាំប្រាកដជាបងវិលវិញ
Written by: ម៉ែរប៊ុន និង សាមុត