Sinn Sisamouth – Najpopularniejsze utwory
Kredyty
Tekst Utworu
ឆោមអើយឆោមឆើតពិសី
តើអូនឈ្មោះអ្វី បានជាស្រីល្អម្ល៉េះ
ក្នុងទ្រូងរៀមស្ទើរប្រេះ
រលួយរលេះព្រោះតែក្ដីស្នេហា
អូនអើយសូមអូនមេត្ដា
ប្រាប់រៀមរ៉ាឱ្យបានដឹងផង
ឱះឱ!ព្រលឹងបង
សូមសាសង ឱ្យបងអស់សង្ស័យ
ឈ្មោះអូនដូចជាដួងតារា
មិនមែនមុសា ជឿចិន្ដាចុះណាថ្លៃ
រះក្នុងពេលរាត្រី
ជួយបំភ្លឺលោកិយ ដោយរស្មីថ្លៃថ្លា
ផ្កាយអើយ បងសែនស្នេហា
ផ្ញើសង្ខារនឹងដួងតារាហើយ
មិនថ្វីទេបងអើយ
យើងកៀកកើយជាគូរវាសនា
ឈ្មោះអូនដូចជាដួងតារា
មិនមែនមុសា ជឿចិន្ដាចុះណាថ្លៃ
រះក្នុងពេលរាត្រី
ជួយបំភ្លឺលោកិយ ដោយរស្មីថ្លៃថ្លា
ផ្កាយអើយ បងសែនស្នេហា
ផ្ញើសង្ខានឹងដួងតារាហើយ
មិនថ្វីទេបងអើយ
យើងកៀកកើយជាគូរវាសនា
Written by: Sisamouth Sinn