Kredyty
PERFORMING ARTISTS
Ros Serey Sothea
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Tekst Utworu
បងប្រាប់ អូនថាឱ្យចាំ
ទោះច្រើនឆ្នាំក៏ឱ្យចាំ ប្រុសបង
ឥឡូវអូនចាំច្រើនឆ្នាំដែលកន្លង
មិនឃើញបងមករក អូនសោះ
ចាំបាត់ដូចទឹក ហូរទៅ
អូនចាំមើលផ្លូវទាំងក្ដី ក្រៀមក្រោះ
ពេលភ្លៀងរលឹម អូនយំព្រោះស្រណោះ
នឹកឃើញ ទាំងអស់រឿងដែលកន្លង
បងអើយឬមួយប្រុសបង បែកចិត្ត
បានជាលែងស្នេហ៍អស់ស្និទ្ធ ដូចផ្កាចាកទង
រដូវដើមឆ្នាំផ្គរផ្ដាំ ក្ដាមខ្យង
អូនសែននឹកបង នឹកគ្មានពេលល្ហែ
អូននៅចាំទាំង ទឹកភ្នែក
ចាំរាល់ថ្ងៃស្អែក ចាំមើលផ្លូវប្រុសស្នេហ៍
ក្អែកបូលហៅបង បងអើយបងឮទេ
កុំភ្លេចស្នេហ៍ បងអើយបងវិលវិញ
បងប្រាប់ អូនថាឱ្យចាំ
ទោះច្រើនឆ្នាំក៏ឱ្យចាំ ប្រុសបង
ឥឡូវអូនចាំច្រើនឆ្នាំដែលកន្លង
មិនឃើញបងមករក អូនសោះ
ចាំបាត់ដូចទឹក ហូរទៅ
អូនចាំមើលផ្លូវទាំងក្ដី ក្រៀមក្រោះ
ពេលភ្លៀងរលឹម អូនយំព្រោះស្រណោះ
នឹកឃើញ ទាំងអស់រឿងដែលកន្លង
បងអើយឬមួយប្រុសបង បែកចិត្ត
បានជាលែងស្នេហ៍អស់ស្និទ្ធ ដូចផ្កាចាកទង
រដូវដើមឆ្នាំផ្គរផ្ដាំ ក្ដាមខ្យង
អូនសែននឹកបង នឹកគ្មានពេលល្ហែ
អូននៅចាំទាំង ទឹកភ្នែក
ចាំរាល់ថ្ងៃស្អែក ចាំមើលផ្លូវប្រុសស្នេហ៍
ក្អែកបូលហៅបង បងអើយបងឮទេ
កុំភ្លេចស្នេហ៍ បងអើយបងវិលវិញ
Written by: Sinn Sisamouth