Sinn Sisamouth – Najpopularniejsze utwory
Kredyty
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Tekst Utworu
ស្រណោះស្រូវទុំ មុំអូនឱនច្រូត
បងឈរកាច់ពោត ក្បែរស្រែស្រីពៅ
ស្រណោះស្រូវទុំ មុំអូនឱនច្រូត
បងឈរកាច់ពោត ក្បែរស្រែស្រីពៅ
អូនស្លៀកសំពត់ ពាក់អាវពណ៍ខ្មៅ
បងក្រឡេកទៅ ឃើញពៅញញឹម
អូនស្រស់លើសគេ អ្នកស្រែគ្មានដូច
ស្រអែមខ្មៅតូច រៀមលួចសង្ឃឹម
អូនស្រស់លើសគេ អ្នកស្រែគ្មានដូច
ស្រអែមខ្មៅតូច រៀមលួចសង្ឃឹម
បងលបលួចមើល រាល់ព្រឹកព្រលឹម
ពេលអូនញញឹម បងស្លុតចិន្តា
ចំណែករូបអូន ជាកូនអ្នកស្រែ
ឯបងវិញជា កូនអ្នកចំការ
ចំណែករូបអូន ជាកូនអ្នកស្រែ
ឯបងវិញជា កូនអ្នកចំការ
ល្មមចាប់ដៃគ្នា ជាគូវាសនា
សូមផ្ញើសង្ខា លើរូបខ្មៅហើយ
ស្រណោះស្រូវទុំ មុំអូនឱនច្រូត
បងឈរកាច់ពោត ក្បែរស្រែស្រីពៅ
ស្រណោះស្រូវទុំ មុំអូនឱនច្រូត
បងឈរកាច់ពោត ក្បែរស្រែស្រីពៅ
អូនស្លៀកសំពត់ ពាក់អាវពណ៍ខ្មៅ
បងក្រឡេកទៅ ឃើញពៅញញឹម
អូនស្រស់លើសគេ អ្នកស្រែគ្មានដូច
ស្រអែមខ្មៅតូច រៀមលួចសង្ឃឹម
អូនស្រស់លើសគេ អ្នកស្រែគ្មានដូច
ស្រអែមខ្មៅតូច រៀមលួចសង្ឃឹម
បងលបលួចមើល រាល់ព្រឹកព្រលឹម
ពេលអូនញញឹម បងស្លុតចិន្តា
ចំណែករូបអូន ជាកូនអ្នកស្រែ
ឯបងវិញជា កូនអ្នកចំការ
ចំណែករូបអូន ជាកូនអ្នកស្រែ
ឯបងវិញជា កូនអ្នកចំការ
ល្មមចាប់ដៃគ្នា ជាគូវាសនា
សូមផ្ញើសង្ខា លើរូបខ្មៅហើយ
Written by: Sinn Sisamouth