Sin Sisamouth – Najpopularniejsze utwory
Kredyty
PERFORMING ARTISTS
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sin Sisamouth
Songwriter
Tekst Utworu
សួនស្នេហ៍រៀមថែតាំងពីយូរមក
ស្រោចទឹកនឹកភ្នក ថាបានឃើញពន្លកផ្កា
ឥឡូវរៀមបងបានយល់ដូចចិន្តា
ចិត្តអើយប្រាថ្នា យកផ្កាមកកៀកកើយ
កាលនៅក្រពុំរម្យទមរាក់ទាក់
អួលណែនសែនស្ម័គ្រ ជំពាក់ចិត្តឥតកន្តើយ
បានឃើញផ្កាឱរ៉ារៀមបានធូរស្បើយ
តែអនិច្ចារកម្មអើយ ឲ្យខ្ញុំអស់សង្ឃឹម
ព្យុះកម្មនាំឲ្យព្រាត់ស្រី
ខ្វល់ហរទ័យ គ្មានអ្វីនឹងប្រៀបផ្ទឹម
ឮតែសូរផ្គរ ខ្ទរខ្ទារគ្រហឹម
ឲ្យអស់សង្ឃឹមខ្ញុំនឹងជីវ៉ា
បើលេបវាស្លាក់បើខ្ជាក់វាស្លែង
ឱរ៉ាចំបែងកណ្តោចកណ្តែងឯកា
សមុទ្រកម្មខ្ញុំទ្រាំចាំទាំងខ្លោចផ្សា
តើដល់ទៅថ្ងៃណា ទើបខ្ញុំផុតទុក្ខអើយ
បើលេបវាស្លាក់បើខ្ជាក់វាស្លែង
ឱរ៉ាចំបែងកណ្តោចកណ្តែងឯកា
សមុទ្រកម្មខ្ញុំទ្រាំចាំទាំងខ្លោចផ្សា
តើដល់ទៅថ្ងៃណា ទើបខ្ញុំផុតទុក្ខអើយ
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com