album cover
ប្រថ្នាបួនខ
2030
Worldwide
Utwór ប្រថ្នាបួនខ został wydany 21 kwietnia 2022 przez The CVMA, Inc. jako część albumu ចោរលួចចិត្ត & ប្រាថ្នា៤ខ - Single
album cover
Data wydania21 kwietnia 2022
WytwórniaThe CVMA, Inc.
Melodyjność
Akustyczność
Valence
Taneczność
Energia
BPM109

Teledysk

Teledysk

Kredyty

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Tekst Utworu

បងបានឃើញស្រីល្អ ស្អាតដូចកិន្នរ ពីសួគ៌ាអឺយ
បងបានឃើញស្រីល្អ ស្អាតដូចកិន្នរ ពីសួគ៌ា
កើតក្តីប្រតិព័ទ្ធ ឥតគណនា
ចងបានពុំងា មករួមប្រាណ
លោកតាខ្ញុំផ្តាំថា បើអ្នកឯណា ដោះប្រស្នាអឺបានអឺយ
លោកតាខ្ញុំផ្តាំថា បើអ្នកឯណា ដោះប្រស្នាអឺបានអឺយ
នោះទើបឱ្យខ្ញុំ ប្រគល់អឺប្រាណ
បងអាចដោះបាន សួរមកចុះអូនអឺយ
សូមប្រុសបងចាំស្តាប់ ស្រីសួរប្រុសចំណាប់
ស្រស់ត្រាណអឺត្រើយអឺយ
សូមប្រុសបងចាំស្តាប់ ស្រីសួរប្រុសចំណាប់
ស្រស់ត្រាណត្រើយ
ហែលទឹកដាំដូងបាន តើហៅសត្វអឺអ្វី?
សូមប្រុសលកលៃ ឆ្លើយប្រាប់អឺផង
បងសូមឆ្លើយប្រាប់ពុំងា
សត្វនោះគឺសត្វទា ណានួនអឺល្អងអឺយ
បងសូមឆ្លើយប្រាប់ពុំងា
សត្វនោះគឺសត្វទា ណានួនល្អង
ទាល់តែឈ្មោលដេញញី ណាទងវង
ទើបហែលដាំដូងផង ណាអូនស្រី
ប្រុសបងឆ្លើយត្រូវហើយ តែកុំអាលអរឡើយ
ណា ចអឺរណៃអឺយ
ប្រុសបងឆ្លើយត្រូវហើយ តែកុំអាលអរឡើយ
ណា ចអឺរណៃ
ចុះផ្លែអ្វីទុំក្រហម ស្វិតក្រៀមក៏មានអឺតម្លៃ
សូមអ្នកស្រដី ឱ្យឆាប់អឺការ
ផ្លែនោះហៅផ្លែទន្លាប់ រៀមសូមឆ្លើយប្រាប់ កែវកន្និដ្ឋាអឺយ
ផ្លែនោះហៅផ្លែទន្លាប់ រៀមសូមឆ្លើយប្រាប់ កែវកន្និដ្ឋា
ផ្លែវាទុំក្រហមដូចផ្ពាល់ជីវ៉ា
កំពុងពេញស្នេហា មករកអឺខ្ញុំ
ដូច្នេះខ្ញុំសួរទៅទៀត សូមប្រុសអ្នកឆ្លៀត ឆ្លើយឱ្យអឺសមអឺយ
ដូច្នេះខ្ញុំសួរទៅទៀត សូមប្រុសអ្នកឆ្លៀត ឆ្លើយឱ្យសម
ផ្លែអ្វីដុះទងតែមួយ ឆ្លើយប្រាប់អឺខ្ញុំ
ឆ្លើយប្រាប់ឱ្យសម កុំផ្តេសផ្តាស
ផ្លែនោះគឺផ្លែចេកអឺ ស្រីស្រស់ល្អឯក ស្តាប់ឱ្យអឺច្បាស់អឺយ
ផ្លែនោះគឺផ្លែចេក ស្រីស្រស់ល្អឯក ស្តាប់ឱ្យច្បាស់
អូនចូលចិត្តចេកឫ? បានប្រឹងសួរណាស់
បើចូលចិត្តប្រាប់ឱ្យច្បាស់ បងរកឱ្យស្រីបាន
ចុះអ្វីទៅព្រាននារី ពាក្យនេះមកពីទី ណាប្រុសអឺប្រាណអឺយ
ចុះអ្វីទៅព្រាននារី ពាក្យនេះមកពីទី ណាប្រុសប្រាណ
សូមអ្នកលកលៃ ឆ្លើយឱ្យអឺបាន
បើអ្នកឆ្លើយមិនបាន កុំរស់ធ្ងន់ផែនដី
ពាក្យថាព្រាននារី ពាក្យនេះមកពី នារីស្រីអឺយ
ពាក្យថាព្រាននារី ពាក្យនេះមកពី នារីស្រី
ធ្វើឱ្យបងក្លាយខ្លួន ជាព្រានណាថ្លៃ
ចង់បាននារីស្រី ជាគូស្នេហ៍
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...