album cover
អញ្ជើញឡើងរាំ
6
Worldwide
Utwór អញ្ជើញឡើងរាំ został wydany 9 kwietnia 2025 przez The Cambodian Vintage Music Archive Inc jako część albumu មាន់រងាវ - អញ្ជើញឡើងរាំ - Single
album cover
Data wydania9 kwietnia 2025
WytwórniaThe Cambodian Vintage Music Archive Inc
Melodyjność
Akustyczność
Valence
Taneczność
Energia
BPM109

Kredyty

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Tekst Utworu

អញ្ជើញឡើងរាំ រាំចង្វាក់សារ៉ាវ៉ាន់
រាំកុំប្រកាន់ណា៎! ទាំងប្រុសទាំងស្រី
អញ្ជើញឡើងរាំរាំ ចង្វាក់សារ៉ាវ៉ាន់
រាំកុំប្រកាន់ណា៎! ទាំងប្រុសទាំងស្រី
មួយធាត់មួយស្គម ក៏មានទៅទាស់អី
មួយវែងមួយខ្លី ក៏វាសមដូចគ្នា
បើចង់សប្បាយ ចំណាយពេលឡើងរាំ
កុំបង្អង់ចាំក្រែង ហួសពេលវេលា
បើចង់សប្បាយ ចំណាយពេលឡើងរាំ
កុំបង្អង់ចាំ ក្រែងហួសពេលវេលា
ទាំងចាស់ទាំងក្មេង ឡើងរាំទាំងអស់គ្នា
សាមគ្គីសាមគ្គា មករាំលេងសប្បាយ
ចំណែកខ្ញុំច្រៀង ក៏ច្រៀងដោយហ្មត់ចត់
ច្រៀងពិតប្រាកដ ជូនអស់ញាតិទាំងឡាយ
ចំណែកខ្ញុំច្រៀង ក៏ច្រៀងដោយហ្មត់ចត់
ច្រៀងពិតប្រាកដ ជូនអស់ញាតិទាំងឡាយ
ស្ដាប់បំបាត់ទុក្ខ បំភ្លេចការនឿយណាយ
អញ្ជើញសប្បាយ ព្រោះថ្ងៃនេះថ្ងៃជា
ខ្ញុំច្រៀងអ្នករាំ រាំឱ្យត្រូវចង្វាក់
ប្រយ័ត្នគ្រោះថ្នាក់ ប៉ះជាន់លើជើងគ្នា
ខ្ញុំច្រៀងអ្នករាំ រាំឱ្យត្រូវចង្វាក់
ប្រយ័ត្នគ្រោះថ្នាក់ ប៉ះជាន់លើជើងគ្នា
ភក្ត្រាប៉ប្រិមរាំ ញញឹមគ្រប់គ្រា
ស្រស់ដូចបុប្ផា នាសួគ៌ាល័យអើយ
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...