Tekst Utworu
I-ចម្រៀងបទនេះច្រៀងពីរឿងពិត លោកពុកកម្សត់ចិញ្ចឹមកូនប្រាំពីរនាក់ ពុកតន្ដ្រីករ អប់រំកូនៗល្អណាស់ កូននឹកពុកណាស់ ពេលនេះពុកលាចាកលោក..
II-ទោះម៉ែហត់ខ្លាំងក៏នៅលាក់កូន បញ្ហារាប់ពាន់ខំលាក់មិនឱ្យកូនដឹង កូនអាណិតម៉ែហេតុអ្វីម៉ែល្អយ៉ាងហ្នឹង កូនៗនឹងប្រឹង ធ្វើការតបស្នងគុណម៉ែ
R-គុណម៉ែធំជាតិនេះសងមិនអស់ទេ ព្រះរស់ឈ្មោះម៉ែ គ្មានអ្វីអាចកាត់ថ្លៃបាន ឱ្យកូនសុំទោស កំហុសកូនទាំងប៉ុន្មាន ជូនពរម៉ែបាន ក្ដីសុខជារៀងរហូត
III-មានជាតិក្រោយពិតកូនមិនស្ដាយទេ ផ្សងធ្វើកូនម៉ែ សូមឱបម៉ែគ្រប់ៗជាតិ ស្រឡាញ់ម៉ែ ពីកូនប្រុសអ្នកចម្រៀង សូមឱ្យសុខភាព ម៉ែបានប្រសើរ រហូត
Written by: ឃ្លាំង កុម្ភៈ, បូ តាំងហៀង, ឡុង គឹមលាង