Sinn Sisamouth – Najpopularniejsze utwory
Kredyty
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
PRODUCTION & ENGINEERING
Sinn Sisamouth
Producer
The CVMA Inc
Producer
Tekst Utworu
អ្ហូ!... អ្ហូ!... អ្ហូ!...
ឱ! ខេត្តកំពតកំពូលដួងចិត្ត
ខ្ញុំសែនអាណិតហើយពិតជាស្ម័គ្រ
សុភាពកំពតស្លូតបូតរាក់ទាក់
ជំពាក់ចិត្តចងប៉ងស្ម័គ្រគ្មានល្ហែ
អាកាសត្រជាក់ប្រៀបបានសម្ដី
អង្អែលហឫទ័យឱ្យកើតក្ដីស្នេហ៍
សម្ផស្សកំពតនៅឥតកែប្រែ
គន់យូររឹតតែឱ្យស្នេហ៍ជាប់ចិត្ត
បើឃ្លាតឃ្លាតទាំងស្រមៃ
នាំក្ដីអាល័យទុក្ខភ័យផ្ដេកផ្ដិត
ព្រោះជារឿងកម្មប្រចាំជីវិត
កំពតដួងចិត្តអាណិតខ្ញុំផង
កំពតពោរពេញលលេញឡើងថ្មី
កេសរល្អខ្ចីគាប់ចិន្ដាបង
ថ្ងៃណានឹងបានប្រាណបីត្រកង
កំពតរៀមផ្សងប៉ងជានិរន្តរ៍
កំពតពោរពេញលលេញឡើងថ្មី
កេសរល្អខ្ចីគាប់ចិន្ដាបង
ថ្ងៃណានឹងបានប្រាណបីត្រកង
កំពតរៀមផ្សងប៉ងជានិរន្តរ៍
អ្ហូ!... អ្ហូ!... អ្ហូ!...
Written by: Sinn Sisamouth, Svay Sam Eua, Voy Ho