Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
COMPOSIÇÃO E LETRA
មែរ ប៊ុន
Composição
Letra
អនិច្ចាផ្គរលាន់ គ្រហឹម រកភ្លៀង
សូរសព្ទអឺ! សំនៀង
ចម្រៀង ច្រៀងថ្លែងទុក្ខា
ខ្សឹកខ្សួលថ្ងួចថ្ងូរ អង្វរគូស្នេហា
ឱ្យអាណិត កុំដាច់ចិត្តចោលសង្សារ
អនិច្ចា ឱ! ចិត្តឥតអាសូរ
មេឃអឺយ! កុំភ្លៀង ចាំស្ដាប់ចម្រៀងអឺ! ព្រាត់គូ
ផ្គរអឺយ! អឺយផ្គរ! កុំថ្ងូរ អាសូរដល់គូកម្មអឺយ!
អនិច្ចាផ្គរឆ្លើយ ចម្លើយសោកសៅ
ថាឱ្យអឺ! ខ្ញុំនៅ ចាំផ្លូវម្ចាស់ស្នេហ៍
កន្លងហួសច្រើនរដូវ មិនឃើញមាសមេ
ព្រួយសែនព្រួយ ព្រួយព្រោះក្ដីស្នេហ៍
អនិច្ចា ឱ! ចិត្តដែលរង់ចាំ
ផ្គរអើយ! កុំថ្ងូរ នាំឱ្យខ្ញុំអឺ! ក្រៀមក្រំ
ភ្លៀងអឺយ! អឺយភ្លៀង! អឺ! ជោកជាំ
អាសូរគូកម្ម ខ្ញុំអឺយ!
អនិច្ចាផ្គរលាន់ គ្រហឹមរកភ្លៀង
សូរសព្ទអឺ! សំនៀង ចម្រៀងច្រៀងថ្លែងទុក្ខា
ខ្សឹកខ្សួលថ្ងួចថ្ងូរ អង្វរគូស្នេហា
ឱ្យអាណិត កុំដាច់ចិត្តចោលសង្សារ
អនិច្ចា ឱ! ចិត្តឥតអាសូរ
មេឃអឺយ! កុំភ្លៀង ចាំស្ដាប់ចម្រៀងអឺ! ព្រាត់គូ
ផ្គរអឺយ! អឺយផ្គរ! កុំថ្ងូរ អាសូរដល់គូកម្មអឺយ!
អនិច្ចាផ្គរឆ្លើយ ចម្លើយសោកសៅ
ថាឱ្យអឺ! ខ្ញុំនៅ ចាំផ្លូវម្ចាស់ស្នេហ៍
កន្លងហួសច្រើនរដូវ មិនឃើញមាសមេ
ព្រួយសែនព្រួយ ព្រួយព្រោះក្ដីស្នេហ៍
អនិច្ចា ឱ! ចិត្តដែលរង់ចាំ
ផ្គរអើយ! កុំថ្ងូរ នាំឱ្យខ្ញុំអឺ! ក្រៀមក្រំ
ភ្លៀងអឺយ! អឺយភ្លៀង! អឺ! ជោកជាំ
អាសូរគូកម្ម ខ្ញុំអឺយ!
Written by: មែរ ប៊ុន

