Créditos
COMPOSIÇÃO E LETRA
Chea Savoeun
Composição
Letra
ឱ! សំឡេងភ្លេងការ ម្តេចកាចឫស្យា អ្នកមកប្រហាររូបខ្ញុំ?
បទបើកវាំងននរងំអឺ! អឺយ! ដង្ហើយហៅម៉ុម ឱ្យមកសំពះអាចារ្យ
ទ្រ ចាប៉ី ឃ្មោះ ឃឹម ហៅអូនចេញផ្ទឹម ញញឹមសុំពរមេបា
ញាតិមិត្តមាតាបិតាអឺ! អឺយ! ចូលចងហត្ថា សង្សាររៀបការចោលបង
ខ្នើយមាសអឺយ! ព្រំប្រាក់ អន្ទាក់កែវកង
ផ្កាម្លិះអូនក្រង បងថែរាល់ថ្ងៃអឺយ!
កន្សែងប៉ាក់ជាយ ឈ្មោះបងនិងស្រី
កោតតែស្រីថ្លៃ ដាច់ចិត្តរៀបការទៅកើត
ស្តាយណាស់ពាក្យសម្បថ មិនគួរស្រីក្បត់ ដាច់ចិត្តរត់ទៅរៀបការ
បំភ្លេចកូនស្រី ឱ្យព្រាត់មាតាអឺយ!
ម្តេចក៏ជីវ៉ា មិនប្រហារបងឱ្យក្ស័យទៅ?
ខ្នើយមាសអឺយ! ព្រំប្រាក់ អន្ទាក់កែវកង
ផ្កាម្លិះអូនក្រង បងថែរាល់ថ្ងៃអឺយ!
កន្សែងប៉ាក់ជាយ ឈ្មោះបងនិងស្រី
កោតតែស្រីថ្លៃ ដាច់ចិត្តរៀបការទៅកើត
ស្តាយណាស់ពាក្យសម្បថ មិនគួរស្រីក្បត់ ដាច់ចិត្តរត់ទៅរៀបការ
បំភ្លេចកូនស្រី ឱ្យព្រាត់មាតាអឺយ!
ម្តេចក៏ជីវ៉ា មិនប្រហារបងឱ្យក្ស័យទៅ?
Written by: Chea Savoeun