album cover
សូមបងអាណិត
9
Música do mundo
សូមបងអាណិត foi lançado em 2 de janeiro de 2022 por Cambodian Vintage Music Archive como parte do álbum ហ៊ានស្លាប់ព្រោះបង សូមបងអាណិត - Single
album cover
Data de lançamento2 de janeiro de 2022
SeloCambodian Vintage Music Archive
Melodicidade
Acusticidade
Valence
Dançabilidade
Energia
BPM111

Créditos

Letra

បងអើយបង សូមអាណិតអាណិត ដល់ចិត្តអូនផង
អូនរស់នៅ លំបាក ពេកកន្លង
ព្រោះបង រាល់វេលា
មិនដឹងជា ចិត្តបងយ៉ាងណា
តើពិតដូចវាចា ឬមិនពិតដូចវាចាណាថ្លៃ
អូនព្រួយ ព្រួយពេកក្រៃ រាល់យប់ថ្ងៃគ្មានរសាយ
ខ្វល់ខ្វាយ ព្រោះរឿងស្នេហ៍ ខ្លាចកែក្រឡះ
ព្រះអើយមេត្តាជួយខ្ញុំផង
សូមស្មោះ ដូចវាចា
កុំប្រែចិត្ត សាវា
សូមស្មោះ ដូចវាចាណាបង
អូនលះបង់ គ្រប់ទាំងអស់
ចិត្តអូន ស្មោះគ្មានដោះដៃ
អូនស៊ូទ្រាំ លំបាកទាំងយប់ថ្ងៃ
ដើម្បី រូបបងមួយ
អូនសុខចិត្ត ទុក្ខព្រួយឯកា
ឱ្យតែបង មេត្តាកុំធ្វើបាប រូបអូនឱ្យចំបែង
ក្ដីស្នេហ៍ ស្នេហ៍ដូចផ្សែង ខ្វល់ម្នាក់ឯង គ្មានសង្ឃឹម
ក្រៀមក្រំចំបែងចិត្ត ឥតស្រាកស្រាន្ត
ថ្ងៃណាឡើយ នឹងផុតទុក្ខា
បងអើយបង សូមអាណិត អាណិត ដល់ចិត្ត អូនផង
អូនរស់នៅ លំបាក ពេកកន្លង
ព្រោះបង រាល់វេលា
មិនដឹងជា ចិត្តបង យ៉ាងណា
តើពិតដូច វាចា ឬមិនពិត ដូចវាចាណាថ្លៃ
អូនព្រួយ ព្រួយពេកក្រៃ រាល់យប់ថ្ងៃ គ្មានរសាយ
ខ្វល់ខ្វាយ ព្រោះរឿងស្នេហ៍ ខ្លាចកែក្រឡះ
ព្រះអើយ មេត្តា ជួយខ្ញុំផង
ព្រះអើយ មេត្តា ជួយខ្ញុំផង
ព្រះអើយ មេត្តា ជួយខ្ញុំផង
ព្រះអើយ មេត្តា ជួយខ្ញុំផង
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...