Músicas mais populares de Sinn Sisamouth
Créditos
COMPOSIÇÃO E LETRA
Sinn Sisamouth
Composição
Letra
ពេលរាត្រី រស្មីចន្ទច្បាស់
ចាំងស្រឡះ លើភពផែនដី
ចិត្តខ្ញុំនឹកភ្នក ស្រែករកស្រស់ស្រី
ដែលខ្ញុំបេតី ឥតបីភ្លេចឡើយណា
សែនទុក្ខាចិន្ដាស្ម័គ្រ ជាប់ជំពាក់រាល់យប់ថ្ងៃ
ធ្វើម្ដេចរៀមបាន ប្រាណមកថ្នមបី
លួងលោមមេត្រី ឱ្យអស់ចិន្ដា
ចន្ទយាងឆ្ងាយ ហាក់ឆ្ងាយឆោមស្រី
ឆ្ងាយសម្ដី ដែលធ្លាប់ចរចា
ឃ្លាតភក្រ្តផូរផង់ ដូចវង់ចន្ទ្រា
យាងចាកមេឃា ដែលជាទីជម្រក
គ្មាននឹកភ្នក សោះឡើយណា សែនទុក្ខារាល់រាត្រី
រៀមរែងស្រណោះ ព្រោះព្រាត់ពិសី
សែនស្ដាយពេកក្រៃ ឥតបីភ្លេចឡើយណា
ចន្ទយាងឆ្ងាយ ហាក់ឆ្ងាយឆោមស្រី
ឆ្ងាយសម្ដី ដែលធ្លាប់ចរចា
ឃ្លាតភក្រ្តផូរផង់ ដូចវង់ចន្ទ្រា
យាងចាកមេឃា ដែលជាទីជម្រក
គ្មាននឹកភ្នក សោះឡើយណា សែនទុក្ខារាល់រាត្រី
រៀមរែងស្រណោះ ព្រោះព្រាត់ពិសី
សែនស្ដាយពេកក្រៃ ឥតបីភ្លេចឡើយណា
Written by: Sinn Sisamouth, Sinn Sisamouth Svay Sam Eua