album cover
ក្រមុំលាក់ខ្លួន
22
Música do mundo
ក្រមុំលាក់ខ្លួន foi lançado em 12 de fevereiro de 2022 por Cambodian Vintage Music Archive como parte do álbum បែកគ្នា១ឆ្នាំ ប្រឡងគ្នារាំ
album cover
Data de lançamento12 de fevereiro de 2022
SeloCambodian Vintage Music Archive
Melodicidade
Acusticidade
Valence
Dançabilidade
Energia
BPM141

Créditos

Letra

ឱ!សារិកា សារិកាកែវអឺយ
សារិកាកែវកើច
កុំចង់លេងសើច ជាមួយប្រុសខ្ញុំ
សារិកាកែវកើច
កុំចង់លេងសើច ជាមួយប្រុសខ្ញុំ
ខំរិតតែងកាយ កែខ្លួនក្រមុំ
រិតគូទឡើងក្បំ ទ្រូងឡើងស្រួចងរ
អីយ៉ាស់!ភ្នែកខ្ញុំឃើញស្រី
បានព្រហ្មចារី ដឹងអីចង្រៃវាយរ
អីយ៉ាស់!ភ្នែកខ្ញុំឃើញស្រី
បានព្រហ្មចារី ដឹងអីចង្រៃវាយរ
ក្រមុំត្បាញអាយ មេម៉ាយវឹកវរ
ណាត់ឱ្យខ្ញុំមក ស្រីដេកឱបប្ដី
យីស! កំលោះច្រេះចាប់
ហាដូចគេកាប់ ថាគេមានប្ដី
យីស! កំលោះច្រេះចាប់
ហាដូចគេកាប់ ថាគេមានប្ដី
ថាគេរិតខ្លួន កែរៀងជាថ្មី
ខ្លួនឯងអាងអី ថាស្រីមេម៉ាយ
បើគ្មានប្ដីទេ?
ម្ដេចក៏មាសមេ សម្ងំលាក់កាយ
បើគ្មានប្ដីទេ?
ម្ដេចក៏មាសមេ សម្ងំលាក់កាយ
បើមិនមុសា ចុះមកឆោមឆាយ
បងសូមមើលកាយ មើលរាងជាថ្មី
ខ្ញុំមិនចុះទេ ខ្លាចអាស្រូវកេរ្ដិ៍
ខុសក្បួន ច្បាប់ស្រី
ខ្ញុំមិនចុះទេ ខ្លាចអាស្រូវកេរ្ដិ៍
ខុសក្បួន ច្បាប់ស្រី
ម៉ែអូនហាមផ្ដាច់ មិនឱ្យចុះដី
សូមប្រុសវិលវៃ ស្អែកស៊ឹមជួបគ្នា
ម៉ែអូនទៅបាត់
អាធា្រតរយប់ស្ងាត់ សត្វចូលនិន្ទ្រា
ម៉ែអូនទៅបាត់
អាធា្រតយប់ស្ងាត់ សត្វចូលនិន្ទ្រា
បងនឹងចូលទៅ ចាប់ពៅពុំងា
រួមរស់នឹងគ្នាទោះ ស្លាប់មិនស្ដាយ (ទេ! ខ្ញុំទៅហើយ)
ឱ!... អ្នកប្រុស
អ្នក... ប្រុសបងអឺយ!
រូបអូនជាស្រី
នៅព្រហ្មចារី ទាំងចិត្តទាំងកាយ
នែ! រូបអូនជាស្រី
នៅព្រហ្មចារី ទាំងចិត្តទាំងកាយ
ដូចផ្កាក្រពុំក្លិន ក្រអូបសាយ
ដូចចេកនួនក្លាយ ស្រគៀលទំដើម
ជឿហើយជីវ៉ា
រូបអូនដូចផ្កា ត្រូវទឹកសន្សើម
ជឿហើយជីវ៉ា
រូបអូនដូចផ្កា ត្រូវទឹកសន្សើម
មុខឡើងផូរផង់ ទ្រូងពើងល្អឆ្នើម
បងសូមចាប់ផ្ដើម ចងស្ពានមេត្រី
ចងស្ពានមានក្បួន
ក្រមុំឡើងខ្លួន សុខចិត្តមេត្រី
ចងស្ពានមានក្បួន
ក្រមុំឡើងខ្លួន សុខចិត្តមេត្រី
បើគ្មានក្បួនទេ កុំមកបេតី
ទោះស្លាប់ក្នុងដី ក៏មិនព្រមដែរ
បងលលេងផង
ម្ដេចក៏នួនល្អង ងង៉ក់បែកបែរ
បងលលេងផង
ម្ដេចក៏នួនល្អង ងង៉ក់បែកបែរ
ប្រយ័ត្នបងខឹង ស្ទុះវឹងទៅក្បែរ
ក្រញិចមាសស្នេហ៍ ឱ្យបាក់ឆ្អឹងអស់
យើង... ស្រឡាញ់
ស្រ... ឡាញ់ គ្នាអឺយ!
Written by: Sisamouth Sinn
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...