Músicas mais populares de Sinn Sisamouth
Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
COMPOSIÇÃO E LETRA
Kim Sam Ell
Composição
Letra
អឺអឺងអើយសែនស្រណោះ
ឱ!ណាស្រណោះ រូបស្រីអើយ
អើយរូបស្រី អូនអើយអូន
ស្រណោះអឺយ ឱ!រូបស្រីអើយ
យើងរៀបការបានឱ!បីថ្ងៃ
ការបានបីថ្ងៃ អូនស្រីអូនស្លាប់
ឱ!ចោលបង អើយ
អឺងអឺយ ចោលបងអើយ
អឺអឺងអើយ ម្សិលមិញ
ប្រឡែងប្រដេញ គ្នាសោះអើយ
នៅថ្មីស្រស់ៗ
ឱ្យរៀមស្រណោះ ឱ!កន្លង
អូនអើយអូន ស្រណោះឱ!កន្លងអើយ
ពេលនេះអូនព្រាត់ឱ!ពីបង
អូនព្រាត់ពីបង
នួនល្អង ឥតវិលឱ!វិញទេអើយ
អឺងអឺយវិញ ទេអើយ
អឺអឺងអើយ សែនរន្ធត់
ស្ទើរតែរលត់ ឱ!ស្មារតីអើយ
មិនគួរស្រស់ស្រី អូនអាយុខ្លី ឱ!ខុសគេ
អូនអើយអូន អាយូសខ្លីឱ!ខុសគេអើយ
នេះគឺកម្មពី ឱ!បុព្វេ
កម្មពីបុព្វេ បង្វែរឱ្យយើង ឱ!ព្រាត់គ្នាអើយ
អឺងអឺយ ព្រាត់គ្នាអើយ
អឺអឺងអើយ ព្រហ្មលិខិត
ម្ដេចមិនអាណិត ឱ!ខ្ញុំផងអើយ
តាមកៀបតាមចង តាមដាក់ចំណងវេរា
លោកអើយលោក ចំណងឱ!វេរាអើយ
បើខ្ញុំមានកម្ មឱ!មានពៀរ
មានកម្មមានពៀរ តើដល់ជាតិណាទើបផុតអើយ
អឺងអឺយទើបផុតអើយ
មានរូប មានទុក្ខ ជាធម្មតា
ព្រហ្មលិខិត ចារជាបទ
វិលកើតវិលស្លាប់ តាមកំណត់
សន្មត់ទៅតាម កម្មវេរា
អឺអឺងអើយ ជាតិក្រោយ
ប្រាថ្នាសូមឱ្យ ឱ!ជួបស្រីអើយ
សូមស្នេហ៍ភក្ដី លង់លុះដល់ថ្ងៃ ឱ!រលត់
អូនអើយអូន ដល់ថ្ងៃឱ!រលត់អើយ
កុំឱ្យនិរាស ឱ!ប្រាសព្រាត់
និរាសប្រាសព្រាត់ រហូតដល់ចាស់រៀងខ្លួនអើយ
Written by: Kim Sam Ell