Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
Ros Sereysothea
Interpretação
COMPOSIÇÃO E LETRA
Sinn Sisamouth
Letra
Letra
អឺយ! ជ្រឹងទទះស្លាប
អឺយ! ក្រាបទំដើមគ
ឯនាយអឺ! អឺយ! សូរផ្គរ
អឺយ! មាត់អូរ អឺយ! តាវៅ
អឺយ! អង្គុយចាំអូន
អឺយ! ក្រោមដើមស្រឡៅ
ក្ដិចខាំទងស្មៅ ចាំពៅបាត់សូន្យ
អឺយ! អូនមកដល់ហើយ
អឺយ! រត់ចោលរោងការ
ចាស់ទុំអឺ! អឺយ! ត្រៀបត្រា
អឺយ! ពពាក់ អឺយ! ពពូន
អឺយ! អូនមករកបង
អឺយ! យើងឆ្លងតាមក្បូន
នាំគ្នារត់លូន ពូនភ្នំស្នេហ៍ថ្មី
ឱ! ព្រលឹងបងអើយ!
អឺយ! អូនរៀបការចុះ
កុំឱ្យអឺ! អឺយ! ឆ្គងខុស
អឺយ! នឹងប្រពៃ អឺយ ណី
អឺយ! បើអូនបានគេ
អឺយ! បងនឹងរីងរៃ
យើងគួរលកលៃ រត់វិញល្អជាង
អឺយ! បងជាកម្មករ
អឺយ! អ្នកក្រតូចទាប
គ្មានទេអឺ! អឺយ! សមត្ថភាព
អឺយ! ចិញ្ចឹម អឺយ! រូបនាង
អឺយ! ល្ងាចនេះពេលការ
អឺយ! បងនឹងទៅច្រៀង
សំនៀងចំណងដៃ ឱ! ទឹកភ្នែក
អឺយ! បងជាកម្មករ
អឺយ! អ្នកក្រតូចទាប
គ្មានទេអឺ! អឺយ! សមត្ថភាព
អឺយ! ចិញ្ចឹម អឺយ! រូបនាង
អឺយ! ល្ងាចនេះពេលការ
អឺយ! បងនឹងទៅច្រៀង
សំនៀងចំណងដៃ ឱ! ទឹកភ្នែក
អូនរៀបការចុះ
បងមានតែសំនៀង ជូនពរនេះទេ ជាចំណងចងដៃ
ទឹកភ្នែក គ្រាក្រោយបំផុត
មុនយើងបែកគ្នាណាអូន
Written by: Sinn Sisamouth

