Créditos
INTERPRETAÇÃO
Dara Chom Chan
Interpretação
COMPOSIÇÃO E LETRA
Voy Ho
Composição
Letra
បងនៅស្នេហ៍អូន
ដូចថ្ងៃមុនទេ... បង?
ម្តេចជួបម្តង! ម្តង!
បងធ្វើព្រ... ងើយ
ឬមួយក៏បង អស់ចិត្តហើយ?
មេត្តាបងឆ្លើយ
ប្រាប់អូនឱ្យដឹងផង
មើលហ្ន៎ព្រះចន្ទ
នៅរះដដែល... ទេ!
មើលទឹកទន្លេ
ក៏មិនរីងដែរ... បង
ប្លែកអ្វីតែស្នេហ៍ ប្រែសៅហ្មង
ធម្មជាតិទាំងពួង
ឆ្ងល់ដូចខ្ញុំឬទេ?
បងនៅស្នេហ៍អូន
ឬអស់ស្នេហ៍ហើយ?
បើអស់ស្នេហ៍ហើយ
ឆ្លើយទៅព្រលឹង
រឿងអ្វី? រឿងអ្វី
បានជាប្រុសខឹង?
រូបអូនបងលែងសម្លឹង
អូនតឹងទ្រូងណាស់បងអឺយ
ស្តាយណាស់បើសិន
បងបែកពីអូន... មែន
អូនសែនខូចចិត្ត
អស់មួយជីវិត... ហើយ
តែអូនជឿថា បងមិនភ្លេចឡើយ
ពេលភ្លៀងរួចហើយ
មេឃគង់ស្រឡះ... ទេ
ស្តាយណាស់បើសិន
បងបែកពីអូន... មែន
អូនសែនខូចចិត្ត
អស់មួយជីវិត... ហើយ
តែអូនជឿថា បងមិនភ្លេចឡើយ
ពេលភ្លៀងរួចហើយ
មេឃគង់ស្រឡះ... ទេ
Written by: Voy Ho

