Apresentado no

Créditos

INTERPRETAÇÃO
Sinn Sisamouth
Sinn Sisamouth
Interpretação
COMPOSIÇÃO E LETRA
Sopho Peou
Sopho Peou
Composição

Letra

ព្រះសុរិយាជ្រាលជ្រេ ទន់ទាបទៅហើយ
ខ្យល់រំភើយ ធ្លាក់ចុះមករងា
ឯ! រុក្ខជាតិព្រោងព្រាត លើផែនពសុធា
ក៍ប្រែទៅជា ស្រពោនក្រៀមក្រំ
ដែនអាកាស ក៏ផ្លាស់ជាទ្វីបងងឹត
ដូចដួងចិត្ត ព្រាត់ពីស្នេហ៍មនោរម្យ
ពេលនេះហើយដែលរៀម ត្រូវឃ្លាតពីម៉ុម
សុរិយាបាំងភ្នំ ស្នេហ៍ខ្ញុំឥតន័យ
ឱ!ពេលទិវាវសាន
វសានគ្មានដាន ជាប់លោកិយ
ចិត្តអ្វីដាច់ម៉្លេះ គ្មានប្រណី
ផ្តាច់និស្ស័យស្នេហ៍
កម្មអ្វីឡើយ ជួបហើយប្រែជានិរាស
តាមឈ្នានីស ផ្តន្ទាទោសឥតល្ហែ
បើជាតិនេះខ្ញុំនៅមានពៀរ ព្រោះស្នេហ៍
ជាតិក្រោយសុំតែ ជួបក្តីមេត្តា
ឱ!ពេលទិវាវសាន
វសានគ្មានដាន ជាប់លោកិយ
ចិត្តអ្វីដាច់ម៉្លេះ គ្មានប្រណី
ផ្តាច់និស្ស័យស្នេហ៍
កម្មអ្វីឡើយ ជួបហើយប្រែជានិរាស
តាមឈ្នានីស ផ្តន្ទាទោសឥតល្ហែ
បើជាតិនេះខ្ញុំនៅមានពៀរ ព្រោះស្នេហ៍
ជាតិក្រោយសុំតែ ជួបក្តីមេត្តា
Written by: Sopho Peou
instagramSharePathic_arrow_out