Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
COMPOSIÇÃO E LETRA
Sinn Sisamouth
Composição
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
Produção
Letra
គន់មើលមេឃា រងាញាប់ញ័រ
ដួងព្រះចន្ទរះចរ ឆ្ងាយចាកលោកា
ទ្រូងអើយកំព្រា រងាខ្លោចផ្សារ
មិនដឹងថ្ងៃណា នឹងបានរសាយ
ទឹកស្ទឹងថ្លាឈ្វេង ចាំងឆ្លុះរស្មី
រុក្ខជាតិខៀវខ្ចី ឃើញពីចម្ងាយ
ពពករសាត់ ផាត់អន្លាយ
ទ្រូងអើយគ្មានណាយ ពីក្ដីទុក្ខា
មើលចាបទំនៅ ទាំងគូរ គូរសង្សារ
រួមក្ដីស្នេហា លើមែកព្រឹក្សា
សែនសុខសាន្ត
រីឯរូបខ្ញុំ ផុតក្ដីប្រាថ្នា
នឹងមានវាសនា បានកៀកកើយប្រាណ
ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន
គូរគាប់នែបប្រាណដូចសត្វឈ្មោលញី
មើលចាបទំនៅ ទាំងគូរ គូរសង្សារ
រួមក្ដីស្នេហា លើមែកព្រឹក្សា
សែនសុខសាន្ត
រីឯរូបខ្ញុំ ផុតក្ដីប្រាថ្នា
នឹងមានវាសនា បានកៀកកើយប្រាណ
ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន
គូរគាប់នែបប្រាណដូចសត្វឈ្មោលញី
Written by: Sinn Sisamouth