Créditos

INTERPRETAÇÃO
Sinn Sisamouth
Sinn Sisamouth
Interpretação
Ros Serey Sothea
Ros Serey Sothea
Interpretação
COMPOSIÇÃO E LETRA
Sinn Sisamouth
Sinn Sisamouth
Letra
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Produção

Letra

ហ៊ឺម... ហ៊ឺម...
ហ៊ឺម... ហ៊ឺម...
រលកទឹកនឹកទៅ ដូចដួងចិត្ត
កញ្ជ្រោលស្នេហ៍ស្និទ្ធអឺ! ស្រស់ជីវ៉ា
តែអស់សង្ឃឹម ក្នុងចិន្ដា
ព្រោះហួស ហត្ថានឹងត្រកង
កុំពោលដូច្នោះអឺ! ប្រុសស្នេហា
អូនដូចមច្ឆា ទឹកដូចបង
ទឹកអឺយ! កុំរីង អាសូរផង
សូមរស់ក្បែរបង លុះមរណា
តើជឿបានទេ ព្រះគង្គា
ពាក្យពៅពុំងា ថ្លែងចរចា?
ឱ! មេឃពពក និងវាតា
ជួយស្រាយបញ្ហា ខ្ញុំនេះផង
អូនស្នេហ៍តែប្រុសអឺ! បណ្តូលចិត្ត
ស្លាប់រស់មិនគិតអឺ! ឡើយណាបង
ទោះស្លាប់រយជាតិ ក៏តាមផ្សង
ឱ្យតែបានបង មកជាគូ
ស្រឡាញ់ស្ទើរលេប ក្រេបមិនណាយ
ភ័ក្រ្តឆើតឆោមឆាយ ដូចគំនូរ
ពាក្យផ្អែមថែមក្លែបក្លិនច័ន្ធូ
បងត្រូវ តស៊ូយកឱ្យបាន
បងត្រូវ តស៊ូយកឱ្យបាន
ហ៊ឺម... ហ៊ឺម...
ហ៊ឺម... ហ៊ឺម...
ហ៊ឺម... ហ៊ឺម...
ហ៊ឺម... ហ៊ឺម...
Written by: Sinn Sisamouth
instagramSharePathic_arrow_out

Loading...