Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
COMPOSIÇÃO E LETRA
Voy Ho
Letra
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
Produção
Letra
ក្រឡេកឃើញភ្លាម ទ្រាំស្ងៀមមិនបានទេ
ចង់ច្រៀងបំពេ ព្រោះស្នេហ៍ពេញហឫទ័យ
តើមានសង្ឃឹម ឬគ្មានសង្ឃឹមអ្វី
បុប្ផារីកនៅជិតដៃ និស្ស័យអ្វីយូរម្ល៉េះ
ខានស្ដាប់ចម្រៀង នាងច្រៀងល្វើយល្វើយ
ទ្រូងអើយញាប់ញ័រស្ទើរប្រេះ យប់នេះរហូតទៅ
ពពកជញ្ជូន អស់ក្ដីសោកហ្មងសៅ
សមុទ្ររលកបោកទៅ
ដូចឮអូនហៅថា បង! បង!
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ
ឃើញភ្លាម ហាក់ដូចមានកម្ម
ស្បថម្នាក់ឯង ថាចាំ ចាំ ចាំ
មិនដឹងជាមានសង្ឃឹម ឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែក ដូចភ្លៀងរលឹម
តែខំញញឹម សង្ឃឹមចាំអូន អូនអូន
មានសង្ឃឹមដែរ តែសង្ឃឹមតិចតិច
សង្ឃឹមខែរះព្រិចព្រិច
ស្ទើររះស្ទើរលិចមិនដឹង
ថ្ងៃណាថ្ងៃណា ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង
សូមតែព្រលឹងមេត្តាឆ្លើយ
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ
ឃើញភ្លាម ហាក់ដូចមានកម្ម
ស្បថម្នាក់ឯង ថាចាំ ចាំ ចាំ
មិនដឹងជាមានសង្ឃឹម ឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែក ដូចភ្លៀងរលឹម
តែខំញញឹម សង្ឃឹមចាំអូន អូនអូន
មានសង្ឃឹមដែរ តែសង្ឃឹមតិចតិច
សង្ឃឹមខែរះព្រិចព្រិច
ស្ទើររះស្ទើរលិចមិនដឹង
ថ្ងៃណា ថ្ងៃណា ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង
សូមតែព្រលឹង មេត្តាឆ្លើយ
Written by: Voy Ho

