Músicas mais populares de Ros Sereysothea
Créditos
INTERPRETAÇÃO
Ros Sereysothea
Interpretação
COMPOSIÇÃO E LETRA
Siv Son
Letra
Nhem Phon
Composição
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
Produção
Letra
ជាតិនេះទុក្ខព្រួយអនេក
សើចទាំងទឹកភ្នែក
ហួសហើយ ហួសហើយ ជាតិនេះ
លោកនេះតើអ្នកណាសោកដូចខ្ញុំ
ពរទុក្ខប៉ុនភ្នំ ទ្រូងរណ្តំផ្សា
បាត់អស់ញញឹម រលឹមជលនេត្រវាសនា
ដូចដួងសិដា ព្រាត់ពីព្រះរៀម
ស្នាមជាប់ដើមជ្រៃ ឆ្លាក់ឆ្នៃទាំងទ្វេរ
ជាគូបុព្វេ សរសេរដោយឈាម
ស្នេហ៍ក្នុងសុបិន កាច់កិញក្នុងល្ខោនទឹកភ្នែក
សល់តែស្នាមឈាម ដិតដាមហឫទ័យ
បងស្ទាបទ្រូងអូន ជំនោរជោរជួន
រសាត់កាត់តាម ដងរនាំងព្រៃ
ហារស្លាក់ ខ្ជាក់ស្លែង ស្រែងដៃដំរី
ជាតិនេះឥតន័យ ជាតិថ្មីយ៉ាងណា
សើចទាំងយំយែក ទឹកភ្នែកដួងចិត្ត
កម្មស្នេហ៍អតិត អួលណែនខ្លោចផ្សា
ផ្ការាំងរីកហើយ ឥឡូវរុះរោយពសុធា
ជាសួនមរណា ជាតិនេះហួសហើយ
សើចទាំងយំយែក ទឹកភ្នែកដួងចិត្ត
កម្មស្នេហ៍អតិត អួលណែនខ្លោចផ្សា
ផ្ការាំងរីកហើយ ឥឡូវរុះរោយពសុធា
ជាសួនមរណា ជាតិនេះហួសហើយ
Written by: Nhem Phon, Siv Son