Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
Ros Sereysothea
Interpretação
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
Produção
Letra
ស្អែក បងចេញទៅ ចោលឆោមឆ្លៅ ពេលថ្ងៃរះ
ប្រយុទ្ធ យកឈ្នះ ជាមួយជន អាថ៌កំបាំង
មែនទេប្រុសបង សូមសារសងឱ្យស្រីបានដឹង
ពិតហើយព្រលឹង បងនឹងយកជ័យជំនះឱ្យបាន
បងឈ្នះពិត វរមិត្តសូមជួយអបអរ
ជួយស្រែកជយោ!
ដើម្បីឱ្យចិត្តរឹតតែហានក្លា
បងធ្វើនេះ អូនគ្មានត្រេកអរសោះ
អូនថាបងធ្វើនេះខុស
គេឱ្យទោសបងយ៉ាងណា
បានជារូបបងតាំងចិត្តប្រហារ ឱ្យគេក្សិណក្ស័យ
អំពើនេះមិនប្រពៃ
សូមថ្លៃបោះបង់ចោលទៅ
បងខ្លាចកន្និដ្ឋា ប្រែចិន្តា នាំហ្មងសៅ
ធ្វើនេះតម្រូវ ចិត្តពាលពៅ ទេណាអូន
ចង់តែផ្គាប់ផ្គន់ ស្រស់តូចតន់ ឱ្យរឹតស្រឡាញ់
រឹងណាស់គួរខ្នាញ់ ប្រយ័ត្ន អូនឱ្យបងគេងក្រៅមុង
លែងអាណិត លែងឱ្យជិតរាប់រយឆ្នាំ
ឱ្យមូស វាខាំ បើនៅមុខរឹងមិនធ្វើតាមអូន
បងយល់ព្រម តាមឱវាទអូនហើយ
កែវមាសបងកុំព្រងើយ អាណិតរៀមរ៉ាណាស្ងួន
បងសូមគេងជាមួយផង ព្រោះប្រុស បងសែនរងារ
អូនអើយកុំដាច់មេត្តា
លើកទោសាដោយប្រណី
បើដឹងកំហុស ពិតជាស្មោះ មែនប្រិមប្រិយ
អូនមានថាអី ចាំស្រស់ស្រី បន្តិចសិន
អូនរៀបកន្លែង ជូនបងអេង ណាប្រុសព្រលឹង
ក្នុងរាត្រីហ្នឹង អូននឹងឱ្យបង គេងជាមួយស្រី
យើងសប្បាយសប្បាយ នឹងឋានសួគ៌ថ្មី
យើងគ្មាន ភិតភ័យ គ្មានរណាពង្រាត់យើងបានឡើយ
យើងសច្ចា ថាស្មោះស្ម័គ្រនឹងគ្នា
រួមរក្សប្ដូរក្លែបក្លិនស្នេហ៍
មិនបែកបែរលុះដល់ក្ស័យ
ទោះបីមេឃទាបចុះដល់ផែនដី ក៏យើងមិនរា
ស៊ូស្លាប់ទាំងពីរកាយា អូយ! អូយ!
មហាសុខសាន្តអឺយ!
Written by: Sinn Sisamouth

