Apresentado no

Créditos

COMPOSIÇÃO E LETRA
Huoy Meas
Huoy Meas
Composição

Letra

សម្ដីបុរសទម្លុះទ្រូងខ្ញុំ ស្រង់ស្នេហ៍ឧត្ដម មកបន្លែងលេង
យកទាំងដួងចិត្ត ខ្ញុំមកកើយគេង ធ្វើជាបទភ្លេង សំឡេងមេត្រី
គ្មានចិត្តករុណា មេត្តាសន្ដោស គ្មានក្ដីស្រណោះ ដល់វាសនាស្រី
ឆ្អែតឆ្អន់កាលណា បងស្រវាថ្មី ប្រែផ្លាស់សម្ដី មានន័យខ្លឹមសារ
ចុកចាប់អ្វីម៉្លេះ? ស្ទើរប្រេះដើមទ្រូង ជាគ្រាដំបូង ទ្រូងអូនខ្លោចផ្សា
អូនចង់ប្រកាស ប្រាប់ទ្វីបលោកថា សម្បថស្នេហា ក្លាយជាផលកម្ម
សម្ដីបុរស ចោះកម្រងផ្កា ចោះដួងចិន្ដា ប្រេះឆារាប់ឆ្នាំ
ប្រុសដោះដៃទៅ ឱ្យស្រីនៅចាំ ក្នុងសមុទ្រកម្ម ជាអវសាន

Written by: Huoy Meas
instagramSharePathic_arrow_out