Músicas mais populares de Sinn Sisamouth
Créditos
COMPOSIÇÃO E LETRA
Voy Ho
Composição
Letra
ឆ្ងាញ់មែនឆ្ងាញ់អស្ចារ្យ
អាត្មាភ្លេចភ្លាំង
ភ្នែកទាំងគូស្រវាំង
ចិត្តរំភើបញ័រខ្លាំង
ភាំងភាំងចង់បាត់ដង្ហើម
ស៊ូទ្រាំមិនបានទេ
ទេទ្រាំមិនបាន
ចង់អង្អែលសព្វឋាន
គ្រាន់តែឃើញមិនបាន
ចិត្តហ៊ានស្រឡាញ់ភ្លេចខ្លួន
ទន់ដៃទន់ជើង
ភ្លើងស្នេហ៍ឆាបឆួល
ហាមាត់រអាក់រអួល
ខ្លាចស្រីនាងមិនទទួល
តើខ្ញុំបបួលនរណាឱ្យស្ម័គ្រ?
បើស្ម័គ្រតែអូនមួយ
រលួយចិត្តហើយ
ម្ដេចក៏ធ្វើព្រងើយ
ម្ដេចក៏ធ្វើកន្តើយ
អូនអើយ! កុំឱ្យបងឃើញ
យី! ស្រស់អ្វីម៉្លេះ?
ភ្នែកខ្មៅស្រិលដូចនិលច្នៃ
ចោលរស្មីដូចពេជ្រ
សក់រលោងថ្ពាល់ខួច
ធ្មេញសសើចសម
ញញឹមម្ដងម្ដង
ដូចសម្លាប់ខ្ញុំ
សាច់ទ្រូងណែនក្បំ
ចង្កេះរៀវស្ដួច
សូមកុំឱ្យមាននរណា
ពេញចិត្តនាងដូចខ្ញុំឱ្យសោះ
ឆ្ងាញ់មែនឆ្ងាញ់អស្ចារ្យ
អាត្មាភ្លេចភ្លាំង
ភ្នែកទាំងគូស្រវាំង
ចិត្តរំភើបញ័រខ្លាំង
ភាំងភាំងចង់បាត់ដង្ហើម
ស៊ូទ្រាំមិនបានទេ
ទេទ្រាំមិនបាន
ចង់អង្អែលសព្វឋាន
គ្រាន់តែឃើញមិនបាន
ចិត្តហ៊ានស្រឡាញ់ភ្លេចខ្លួន
ទន់ដៃទន់ជើង
ភ្លើងស្នេហ៍ឆាបឆួល
ហាមាត់រអាក់រអួល
ខ្លាចស្រីនាងមិនទទួល
តើខ្ញុំបបួលនរណាឱ្យស្ម័គ្រ?
បើស្ម័គ្រតែអូនមួយ
រលួយចិត្តហើយ
ម្ដេចក៏ធ្វើព្រងើយ
ម្ដេចក៏ធ្វើកន្តើយ
អូនអើយ! កុំឱ្យបងឃើញ
Written by: Sinn Sisamouth