Créditos
INTERPRETAÇÃO
Sinn Sisamouth
Interpretação
Pen Ran
Interpretação
COMPOSIÇÃO E LETRA
Sinn Sisamouth
Composição
Svay Sam Eua
Composição
Voy Ho
Composição
Tep Sokhom
Composição
Sive Son
Composição
Mok Chhoeun
Composição
PRODUÇÃO E ENGENHARIA
The Cambodian Vintage Music Archive Inc
Produção
Letra
កែវអឺយ! កែវល្អគ្មានអ្វីផ្ទឹម
វង់ភក្រញញឹមគួរស្នេហា
ម្ដេចប្រុសហ៊ាន ស្តីដូច្នេះណា
គ្មានក្រែងចិន្តាទេឬអ្វី?
រៀមស្មោះ ចំពោះរូបស្រីពិត
សូមផ្ញើ ជីវិតនិងភក្តី
ប្រុសកុំវាចា បញ្ឆោតស្រី
ពិសមន្តសម្ដី ជឿមិនបាន
អាសូររៀមផងណា សម្លាញ់ចិត្ត
ក្រែងពាក្យមិនពិត នាំតែខកប្រាណ
ជឿចុះ! ជឿចុះ! ណាកល្យាណ
អូនសូមផ្ញើប្រាណ ហើយស្នេហា
ចិត្តរៀមរីករាយ គ្មានហ្មងសៅ
រៀមសូមរស់ នៅក្បែរជីវ៉ា
ស៊ូស្លាប់ ស៊ូរស់ជាមួយគ្នា
លុះដល់ថ្ងៃលា លោកនេះទៅ
អាសូររៀមផងណា សម្លាញ់ចិត្ត
ក្រែងពាក្យមិនពិត នាំតែខកប្រាណ
ជឿចុះ! ជឿចុះ! ណាកល្យាណ
អូនសូមផ្ញើប្រាណ ហើយស្នេហា
ចិត្តរៀមរីករាយ គ្មានហ្មងសៅ
រៀមសូមរស់ នៅក្បែរជីវ៉ា
ស៊ូស្លាប់ ស៊ូរស់ជាមួយគ្នា
លុះដល់ថ្ងៃលា លោកនេះទៅ
លុះដល់ថ្ងៃលា លោកនេះទៅ
លុះដល់ថ្ងៃលា លោកនេះទៅ
Written by: Mok Chhoeun, Sinn Sisamouth, Sive Son, Svay Sam Eua, Tep Sokhom, Voy Ho

