Créditos

INTERPRETAÇÃO
គូ ម៉ា
គូ ម៉ា
Interpretação
COMPOSIÇÃO E LETRA
PEKPENH SOMALINA
PEKPENH SOMALINA
Composição

Letra

I.បងសែនស្រណោះៗកាលហ្អើយរដូវភ្ជុំអើយ បងហើយនិងម៉ុម យើងជិះទូកទៅវត្តអើយ (ពីរដង) បងខំប្រឹងអុំ ឯម៉ុមខំស្រែកឃាត់ បងអុំអើយមិនស្ទាត់ពេលនោះក៏ភ្លាត់អុំបុកច្រាំងអើយ ហាអើងអើយ… បងអុំបុកច្រាំងអើយ…
II.បងសែនស្រណោះៗកាលហ្អើយរដូវភ្ជុំអើយ កង្កែបហុីងយំ ទឹកធំភ្លៀងធ្លាក់ខ្លាំងអើយ! (ពីរដង) ចុះពីលើទូកលូកយកឆ័ត្រជួយបាំង រន្ទះអើយផូងផាំងអូនភ័យស្លេកស្លាំងហក់ឱបបងអើយ ហាអើងអើយ…អូនហក់ឱបបងអើយ…
III.បងសែនស្រណោះៗស្មូតហ្អើយទំនួញប្រែតអើយ… ស្ដាប់មិនចេះឆ្អែត ឱ្យតែភ្ជុំរាល់ដងអើយ (ពីរដង) ស្រូតមុនថ្ងៃរះជិះទៅផ្ទះនួនល្អង រីករាយអើយកន្លងបានបោះបាយបិណ្ឌនឹងជីវាអើយ
ហាអើងអើយ….សប្បាយជ្រះថ្លាអើយ…
IV.បងសែនស្រណោះៗកាលហ្អើយរដូវភ្ជុំអើយបងហើយនិងម៉ុម ធ្វើបុណ្យជូនដូនតាអើយ (ពីរដង) យើងអុជធូបផ្សង បំណងឱ !ប្រាថ្នា កើតជាតិអើយណាៗបងសុំប្រាថ្នាបានជាគូហាអើយ ហាអើងអើយ….ប្រាថ្នាជាគូអើយ…
Written by: PEKPENH SOMALINA
instagramSharePathic_arrow_out