Vídeo da música
Vídeo da música
Créditos
INTERPRETAÇÃO
Pen Ran
Interpretação
COMPOSIÇÃO E LETRA
Kim Sam Ell
Composição
PRODUÇÃO E ENGENHARIA
Sisamuth
Engenharia
Letra
ទឹកហូរតិចតិច រំលេចជាភ្លេង
ខ្យល់យំប្រលែង ឮសូរល្វើយ!ល្វើយ!
ជាមួយដើមជ្រៃ ដែលឈរព្រងើយ
ដូចយើង ទាំងពីរកៀកកើយ
ស្នេហ៍អើយ ក្រោមចន្ទភ្លឺថ្លា
គ្រប់អនុស្សា នាម្លប់ដើមជ្រៃ
បងត្រកងបី អូនក្នុងហត្ថា
បបោសអង្អែល ថ្នាក់ថ្មមកាយា
ផ្ដោះផ្ដង ស្នេហា
ហើយខ្សឹបថា ស្នេហ៍តែមួយ
តាដំបងដែក ជួយជាសាក្សី
សម្ដី ដែលប្រុសសច្ចា
ឥឡូវចោលខ្ញុំ កំព្រាឯការ
គ្មាននឹកស្នេហា នាដងស្ទឹងកម្សត់
ឱ!ស្ទឹងសូមអ្នក កុំហូរខ្លាំងពេក
ខ្ញុំស្ទើរតែបែក រហែកឱរា
ឱ!ទឹករលក ចំអកដល់ណា?
សេកសោម សារិកា
មេត្តាយល់ ទុក្ខខ្ញុំផង
តាដំបងដែក ជួយជាសាក្សី
សម្ដី ដែលប្រុសសច្ចា
ឥឡូវចោលខ្ញុំ កំព្រាឯការ
គ្មាននឹកស្នេហា នាដងស្ទឹងកម្សត់
ឱ!ស្ទឹងសូមអ្នក កុំហូរខ្លាំងពេក
ខ្ញុំស្ទើរតែបែក រហែកឱរា
ឱ!ទឹករលក ចំអកដល់ណា?
សេកសោម សារិកា
មេត្តាយល់ ទុក្ខខ្ញុំផង
Written by: Kim Sam Ell