album cover
រលឹមតក់ៗ
20
Worldwide
រលឹមតក់ៗ foi lançado em 19 de fevereiro de 2021 por Cambodian Vintage Music Archive como parte do álbum គន់មើលទៅមេឃ
album cover
Data de lançamento19 de fevereiro de 2021
EditoraCambodian Vintage Music Archive
Melodicidade
Acústica
Valência
Dançabilidade
Energia
BPM190

Vídeo de música

Vídeo de música

Créditos

PERFORMING ARTISTS
Meas Saman
Meas Saman
Performer
So Savoeun
So Savoeun
Performer
COMPOSITION & LYRICS
កែវ ឯម
Songwriter

Letra

រលឹមតក់ៗ អឺយទឹកដក់បាតព្រែក អឺងអឺយ
រលឹមតក់ៗ អឺយទឹកដក់បាតព្រែក
ដឹងថាថ្ងៃស្អែក បងបែកស្រីហើយ
បងបែកស្រីហើយ
សុំភ្លៅអូនគងអឺយ សុំដៃអូនកើយ
សុំភ្លៅអូនគងអឺយ សុំដៃអូនកើយ
កែវស្រីបងអឺយ អូនកុំសោកា
អូនកុំសោកា
បើប្រុសព្រាត់ប្រាណអឺយ អូនក៏មិនថា
បើប្រុសព្រាត់ប្រាណអឺយ អូនក៏មិនថា
ខ្លាចប្រុសស្នេហា ក្បត់ចិត្តមានថ្មី
ក្បត់ចិត្តមានថ្មី
ស្រណោះតែក្លិនអឺយ ជាប់ភ្លៅជាប់ស្បៃ
ស្រណោះតែក្លិនអឺយ ជាប់ភ្លៅជាប់ស្បៃ
ស្រណោះម្រាមដៃ ធ្លាប់បីត្រកង
ធ្លាប់បីត្រកង
ប្រាណបងឃ្លាតពិតអឺយ ចិត្តគិតតែនួនល្អង
ប្រាណបងឃ្លាតពិតអឺយ ចិត្តគិតតែនួនល្អង
អូនកុំសៅហ្មង ថាបងចោលស្រី
ថាបងចោលស្រី
បងគង់វិលវិញអឺយ មកត្រកងបី
បងគង់វិលវិញអឺយ មកត្រកងបី
ថ្នមឆោមពិសី ស្រីកុំសង្កា
ស្រីកុំសង្កា
បើពាក្យបងពិតអឺយ ដូចបានសន្យា
បើពាក្យបងពិតអឺយ ដូចបានសន្យា
ចាំតាមវាចា សូមកុំប្រែថ្មី
សូមកុំប្រែថ្មី
បើក្រៅពីបងអឺយ អូនស៊ូតែក្ស័យ
បើក្រៅពីបងអឺយ អូនស៊ូតែក្ស័យ
ក្រៅពីប្រុសថ្លៃស៊ូនៅទំនេរ ស៊ូនៅទំនេរ
ប្រាណបងឃ្លាតពិតអឺយ ចិត្តគិតតែនួនល្អង
ប្រាណបងឃ្លាតពិតអឺយ ចិត្តគិតតែនួនល្អង
អូនកុំសៅហ្មង ថាបងចោលស្រី
ថាបងចោលស្រី
បងគង់វិលវិញអឺយ មកត្រកងបី
បងគង់វិលវិញអឺយ មកត្រកងបី
ថ្នមឆោមពិសី ស្រីកុំសង្កា
ស្រីកុំសង្កា
បើពាក្យបងពិតអឺយ ដូចបានសន្យា
បើពាក្យបងពិតអឺយ ដូចបានសន្យា
ចាំតាមវាចា សូមកុំប្រែថ្មី
សូមកុំប្រែថ្មី
បើក្រៅពីបងអឺយ អូនស៊ូតែក្ស័យ
បើក្រៅពីបងអឺយ អូនស៊ូតែក្ស័យ
ក្រៅពីប្រុសថ្លៃ ស៊ូនៅទំនេរ ស៊ូនៅទំនេរ
Written by: កែវ ឯម
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...