Créditos

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
សុីនសុីសាមុត និង ម៉ាឡៅពី
Songwriter

Letra

តាំងតែពីតូច ខ្ញុំធ្លាប់បានស្គាល់
ខ្ញុំធ្លាប់បានយល់ ក្រុងបាត់ដំបង
រស់នៅសុខសាន្ត គ្មានក្តីសៅហ្មង
ឱ! បាត់ដំបង ឥឡូវសែនឆ្ងាយ
ខ្ញុំតែងស្រមៃ យប់ថ្ងៃជានិច្ច
មិនភ្លេចអនុស្សារីយ៍ទាំងឡាយ
កន្លែងធ្លាប់លេង ប្រលែងពីរកាយ
ជាងដប់ឆ្នាំប្លាយ អូនពេញក្រមុំ
អនុស្សាវរីយ៍វត្តដំរីស
រៀមបានគូសថ្មចំណាំ
ថាអូននិងបង ដល់ពេញវ័យធំ
សូមពុកម៉ែផ្សំផ្គុំជាគូគ្រង
ឥឡូវពៅអើយ! បងចាំតែឈ្មោះ
ឯរូបសម្រស់ ព្រលឹងមាសបង
តើស្រស់យ៉ាងណា ដែរទៅនួនល្អង?
ឱ! បាត់ដំបង គូគ្រងខ្ញុំនៅឯណា?
អនុស្សាវរីយ៍វត្តដំរីស
រៀមបានគូសថ្មចំណាំ
ថាអូននិងបង ដល់ពេញវ័យធំ
សូមពុកម៉ែផ្សំផ្គុំជាគូគ្រង
ឥឡូវពៅអើយ! បងចាំតែឈ្មោះ
ឯរូបសម្រស់ ព្រលឹងមាសបង
តើស្រស់យ៉ាងណា ដែរទៅនួនល្អង?
ឱ! បាត់ដំបង គូគ្រងខ្ញុំនៅឯណា?
Written by: សុីនសុីសាមុត និង ម៉ាឡៅពី
instagramSharePathic_arrow_out

Loading...