Créditos
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
អ៊ុយ ហ៊ែល
Songwriter
គង់ ប៊ុនឈឿន
Composer
Letra
បុប្ផាឈាងម៉ៃ
រៀមនឹកអាល័យ អូនរាល់ថ្ងៃពុំភ្លេចឡើយ
នឹកគ្រាថ្នាក់ថ្នម ច្រៀងបំពេរគេងរួមខ្នើយ
ស្តាយអើយសែនស្តាយ យើងបែកគ្នាហើយ
ឈាងម៉ៃអូនអ្ហើយ សូមអូនកុំបែកចិត្តពីបង
ស្រស់អើយ សែនស្រស់
រៀមនឹកស្រណោះ គ្រាដែលធ្លាប់បីត្រកង
ពេលអូនងូតទឹក បងដុះក្អែលអង្អែលខ្នង
សូមកុំបែកចិត្ត អាណិតបងផង
រៀមមានបំណង តែអូនមួយជាគូ ជីវិត
បុប្ផាឈាងម៉ៃ
រៀមនឹកអាល័យ អូនរាល់ថ្ងៃពុំភ្លេចឡើយ
នឹកគ្រាថ្នាក់ថ្នម ច្រៀងបំពេរគេងរួមខ្នើយ
ស្តាយអើយសែនស្តាយ យើងបែកគ្នាហើយ
ឈាងម៉ៃអូនអ្ហើយ សូមអូនកុំបែកចិត្តពីបង
ស្រស់អើយ សែនស្រស់
រៀមនឹកស្រណោះ គ្រាដែលធ្លាប់បីត្រកង
ពេលអូនងូតទឹក បងដុះក្អែលអង្អែលខ្នង
សូមកុំបែកចិត្ត អាណិតបងផង
រៀមមានបំណង តែអូនមួយជាគូ ជីវិត
Written by: គង់ ប៊ុនឈឿន, អ៊ុយ ហ៊ែល

